កាលពីពេលថ្មីនេះ Galaxy Mega Plus បានលេចចេញនៅលើគេហទំព័រផ្លូវការរបស់ Samsung នៅប្រទេសចិន។ គំរូស្មាតហ្វូននេះ មានឈ្មោះកូដ I9152P ប្រើស៊ីមពីរ មានផ្គត់ផ្គង់តំណភ្ជាប់  GSM/WCDMA+។ វាត្រូវបានគេចាត់ទុកថា ជាវើហ្សិនបន្ទាប់របស់ phablet 5,8 inch Galaxy Mega ដែលប្រើ chip quad core 1,2 Ghz បានបង្ហាញខ្លួន កាលពីឆ្នាំមុន។

លក្ខណៈសម្បត្តិនៅសល់មួយចំនួនទៀតរបស់ Galaxy Mega Plus រួមមាន អេក្រង់ទំហំ 5,8 inch កំរិតរីសូលុយហ្សិន qHD (960 x 540 pixel), 1,5 GB RAM, មេម៉ូរីក្នុងទំហំ 8GB និងអាចបន្ថែម មេម៉ូរីក្រៅបាន តាមរយះកាត microSD។ ក្រៅពីនេះ Mega Plus នឹងមានកាមេរ៉ាក្រោយ ទំហំ 8MP និងកាមេរ៉ាមុខ 1.9MP ថាមពលថ្ម 2.600 mAh, interface TouchWiz ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean។

/

បណ្តា Application ដែលបានដំឡើងរួចជាស្រេច នៅលើ Mega Plus សុទ្ធតែបានធ្វើការអាប់ឌេត ប្រសើរជាងមុន និងឡើងវើហ្សិនថ្មីបំផុត ក្នុងនោះមានដូចជា: S Translator, Popup Play, Group Play, Story Album, Multi Window និង Features មួយចំនួនផ្សេងទៀត។

/

/

បច្ចុប្បន្ននៅមិនទាន់មានព័ត៌មាន ស្តីពីតំលៃលក់ជាផ្លូវការ នៃស្មាតហ្វូននេះ នៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Ha Dong(អ្នកបង្កើតហ្គេម): កាលុបចោល Flappy Bird ព្រោះខ្ញុំមានអារម្មណ៍ថា មានកំហុស - Samsung បង្ហើបឲ្យដឹងពី Feature ថ្មីរបស់ Galaxy S5 តាមរយះ interface ថ្មី- Bill Gates: សូមកុំហៅខ្ញុំ ថាជាអ្នក បានបោះបង់ការសិក្សា

ប្រែសម្រួល៖ សិលាប្រភព៖ zing