ព័ត៌មានអន្តរជាតិ ៖ រណ្តៅស្រុត ដែលមានទំហំមុខកាត់ដល់ទៅជាង ១៨ ម៉ែត្រ បានកើតមានឡើងនៅឯរមណីយដ្ឋានមួយកន្លែង នារដ្ឋ Florida កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ញ៉ាំងអោយក្រុមភ្ញៀវទេសចរ ភៀសខ្លួនចេញពីបន្ទប់គេង ខណៈករណីរណ្តៅស្រុតមួយនេះ បានលេបត្របាក់សំណង់អាគារកំពស់ ៣ ជាន់មួយ ស្របពេលសំណង់អាគារមួយទៀត ក៏កំពុងតែបាក់រលំជាបណ្តើរៗ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

ក្រុមភ្ញៀវទេសចរដែលបានមកសម្រាកលំហែរ នៅឯរមណីយដ្ឋាន Summer Bay Resortចម្ងាយប្រមាណជាង ១០ ម៉ាយ ពី Walt Disney World បានទូរស័ព្ទប្តឹង មន្រ្តីប៉ូលីសមុនពេលសំណង់អាគារ ទាំងនេះបាក់រលំ ដោយនៅក្នុងនោះ ពួកគេរាយការណ៍អោយដឹងថាបានឭសម្លេងខ្លាំងៗ ជាមួយនឹងការបាក់ប្រេះបង្អួចផងដែរ ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា សមាជិកភ្ញៀវទេសចរចំនួន ៣៥ នាក់ ត្រូវបានជម្លៀសចេញមុននឹងមានការបាក់ស្រុតមួយនេះ។


យ៉ាងណាមិញ ករណីបាក់ស្រុតរណ្តៅដ៏គួរអោយរន្ធត់ខាងលើនេះ បានធ្វើអោយសំណង់អាគារពីរ មានការខូចខាតស្ទើរតែទាំងស្រុង ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអានអាចនឹងចូលចិត្ត ៖
- វីដេអូ នាំគ្នាផ្អើលមើល ឆ្លាមក្បាលញញួរ កើតកូននៅលើគោក បន្ទាប់ពីប្រមាញ់បាន និងអូសឡើង ច្រាំង- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា បេសកម្ម សន្តិភាព ២០១៣- យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវីដេអូ)- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត
ដោយ ៖ ពិសីប្រភព ៖ CNN