ទីក្រុងឡុងដ៍ ៖ ក្រុមមនុស្សមកពីជុំវិញពិភពលោក ជាពិសេសពលរដ្ឋប្រទេសអង់គ្លេសតែម្តង ជាច្រើនពាន់នាក់ បានមកប្រមូលផ្តុំនៅមុខរាជវាំង Buckingham Palace ដើម្បីជាការអបអរសាទរ ដល់ការប្រសូត្របានបុត្រាតូចមួយដ៏មានសុខភាពល្អ របស់ម្ចាស់ក្សត្រី​ Kate Middleton ស្របពេលដែល ព្រះអង្គម្ចាស់ William  បានដើរតួយ៉ាងសំខាន់ក្នុងការក្លាយជាបិតា សម្រាប់បុត្រដំបូងមួយនេះ។

គួររំឭកផងដែរថា មិនត្រឹមតែសារព័ត៌មានក្នុងស្រុករបស់ប្រទេសនេះ នោះទេ តែសារព័ត៌មានមកពីជុំវិញ ពិភពលោក ពិតជាមានការចាប់អារម្មណ៍ទៅនឹងការចុះផ្សាយព័ត៌មានដ៏វិសេសមួយនេះផងដែរ​​ ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា  ព្រះបុត្រាតូចដែលបានប្រសូត្រ    កាលពីវេលាម៉ោង ៤ និង ២៤  នាទីល្ងាច កាលពីម្សិលមិញនេះ (ម៉ោងក្នុងស្រុកប្រទេសអង់គ្លេស ) ពុំទាន់មានព្រះនាមនោះទេ  ស្របពេលដែលគេ ពិតជាសុខភាពល្អណាស់ ពោលគឺ មានទម្ងន់ដល់ទៅ ៣,៨ គ.ក នៅពេលប្រសូត្រ។

width=434

ដោយឡែក បុត្រារបស់ព្រះអង្គម្ចាស់ William មួយអង្គនេះ   ត្រូវបានរកអោយឃើញថា គឺជាខ្សែរាជវង្សជំនាន់ទី    ៣ នៃរាជបល្ល័ង្ក  ព្រះបរមរាជវាំង  Buckingham  Palace  របស់ប្រទេសអង់គ្លេស។ គួរបញ្ជាក់ផងដែរថា ម្ចាស់​ក្សត្រី Kate បាន​រៀប​អភិសេក​ជាមួយ ​និង​ព្រះអង្គម្ចាស់ William កាលពី​ខែ​មេសា​ឆ្នាំមុននេះ។

ដូច្នេះ  ដើម្បីអោយជ្រាបកាន់តែច្បាស់  ថាតើក្រុមមនុស្ស  ជាពិសេសពលរដ្ឋប្រទេសអង់គ្លេសតែម្តង មានការអបអរសាទរយ៉ាងណានោះ  តាមដានបណ្តារូបភាព  ក៏ដូចជាវីដេអូដែលមាននៅខាងក្រោមនេះទាំងអស់គ្នាណា ៖

width=428

width=428

width=429

width=429

width=429

width=427

ដោយ ៖ រិទ្ធីប្រភព ៖ CNN