ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សដែលជាអ្នកមុជទឹកសមុទ្រលេងមកពីទីក្រុងជាប់មាត់សមុទ្រ Panama រដ្ឋ Florida សហរដ្ឋអាមេរិក បានផ្អើលនាំគ្នាទៅមើល ឆ្លាមក្បាលញញួរ ( Hammer-Shark) កើតកូនតូចៗរបស់ខ្លួននៅលើឆ្នេរសមុទ្រ បន្ទាប់ពីឆ្លាមមួយក្បាលនេះ ត្រូវបានបុរសដែលជាអ្នកនេសាទម្នាក់ប្រមាញ់បាន និងអូសទាញចេញពីផ្ទៃទឹក ឡើងច្រាំង។

width=449

លើសពីនេះ   ប្រភពសារព័ត៌មានដដែល   បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ឆ្លាមក្បាលញញួរមួយក្បាលនោះ មានប្រវែងជាង ១ ម៉ែត្រកន្លះ។  យ៉ាងណាមិញ អំឡុងពេលនៃការកើតមានឡើង ការផ្អើលមើលមួយនេះនោះ ក្រុមមន្រ្តីល្បាត ដែលជាឆ្មាំសមុទ្របានចូលមកអន្តរាគមន៍     ដើម្បីគ្រប់គ្រងស្ថានការណ៍  ពោលគឺ  បំណងចង់ប្រលែងឆ្លាមមួយក្បាលនោះចូលទៅក្នុងទឺកជ្រៅវិញ   តែជាអកុសល  បន្តិចក្រោយមក  ពោលគឺវេលាម៉ោងជាង ៣រសៀលម្សិលមិញនេះ ឆ្លាមមួយក្បាលនេះ បានងាប់បាត់ទៅហើយ។

width=446

គួររំឭកផងដែរថា      ជាទូទៅប្រភេទត្រីឆ្លាមក្បាលញញួរ មួយប្រភេទនេះ​ តែងផ្តល់កំណើតដល់កូនរបស់ខ្លួនមានចំនួនចន្លោះ ពី  ២០ ទៅ ៤០ ក្បាល ។  ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ ធ្វើការតាមដានទស្សនាទាំងអស់គ្នាណា៎ ៖

width=443

ព័ត៌មានមួយចំនួនផ្សេងៗទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍អាន ៖

-ល្បីពេញបណ្តា ទំព័រសារព័ត៌មាន ខណៈឪពុកម្តាយ ជួបជុំទារិកាភ្លោះវិញ ក្រោយធ្វើការជួញដូរ មានវីដេអូ- គូស្នហ៍វ័យក្មេង ប៊ិះធ្លាក់ស្លាប់ ពីរានហាលជាន់ទី ៥ ត្រូវបានគេ ជួយសង្គ្រោះទាន់ (មានវីដេអូ)- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត

ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល