ភោជនីយដ្ឋានមួយ នៅជប៉ុន អាចមានលទ្ធភាពផ្ដល់សេវាកម្មគ្រប់បែបយ៉ាងជូនភ្ញៀវរបស់ខ្លួនដោយស្វ័យប្រវត្តិ គឺមិនមានបុគ្គលិកបម្រើតុ សូម្បីតែម្នាក់។
ភ្ញៀវទាំងឡាយដែលបានចូលមកហាងនេះ គ្រាន់តែជ្រើសរើសអាហារដែលខ្លួនចូលចិត្ត តាមរយៈការចុចនៅលើអេក្រង់ថាច់ស្គ្រីនដែលបានដាក់នៅលើតុ។ ក្រោយមក ការបញ្ជាទិញរបស់ភ្ញៀវនឹងត្រូវបានបញ្ជូនទៅដល់ផ្នែករៀបចំម្ហូប នៅផ្ទះបាយ។ នៅកន្លែងធ្វើម្ហូប ក្រុមចុងភៅនឹងទទួលយកការបញ្ជាទិញនេះរបស់ភ្ញៀវ។ មួយរំភេចក្រោយមក អាហារនឹងត្រូវបានបញ្ជូនដោយស្វ័យប្រវត្ត ទៅដល់តុរបស់ភ្ញៀវដែលបានកុំម៉ង់។ ក្រោយពីហូបរួច ភ្ញៀវគ្រាន់តែដាក់ចាន ចង្កឹះ ទៅលើកូនតុដែលដំណើរការដោយម៉ាស៊ីន ហើយវានឹងនាំទៅកាន់ផ្នែកលាងសម្អាត ដោយស្វ័យប្រវត្ត។ចំណែកការគិតលុយ នឹងត្រូវបានគិតតាមរយៈចំនួន និងប្រភេទចានដែលភ្ញៀវបានកុំម៉ង់។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ភោជនីយដ្ឋានបង្គន់ មានតែមួយគត់ ចាប់បើកហើយនៅអាម៉េរិក
ស្ត្រីម្នាក់បើកហាងម៉ាស្សា ដោយប្រើសុដន់ ទទួលតែអតិថិជនបុរសៗ ១ម៉ោងរកបាន ៣០០ដុល្លារ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BBC/Youtube