សុខភាពភ្នែក  គឺជាបញ្ហាមួយ ដ៏សំខាន់បំផុត  សំរាប់មនុស្សគ្រប់រូប មិនថា ប្រុស ស្រី ចាស់ ក្មេងឬ កុមារនោះទេ។ ភ្នែកអាចឱ្យយើងមើលឃើញនូវអ្វីៗទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាតជាពិសេស  ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះ អ្នកត្រូវថែរក្សាភ្នែកឱ្យមានសុខភាព ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលជំនួយការពារ និង ផ្តល់នូវសារធាតុចិញ្ចឹមច្រើន ចំពោះភ្នែក។

width=500

១/ ខ្ទឹមស និង ខ្ទឹមបារំាង៖ គឺសម្បូរទៅសារធាតុស៊ុលផួរ ដែលមានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតសារធាតុ glutathione មានផ្ទុកនូវប្រូតេអ៊ីន អាចការពារកែវភ្នែក  ឱ្យមើលឃើញច្បាស់ល្អ។ជាពិសេស ខ្ទឹមស និង ខ្ទឹមបារាំង អាចការពារភ្នែក  ជំងឺអៀស៊ីភ្នែក និង ជំងឺភ្នែកឡើងបាយ បានយ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ សូមទទួលទាន ខ្ទឹមស និងខ្ទឹមបារាំង ធ្វើជាបន្លែ ឬគ្រឿផ្សំ លាយជាមួយនឹងអាហារ ដែលអ្នកទទួលទានរាល់ថ្ងៃ ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ គ្មានជំងឺ។

២/ ប៉េងប៉ោះ៖ មានផ្ទុកនូវសារធាតុ ពីរយ៉ាង  ដែលជួយឱ្យ   ភ្នែកមានសុខភាពល្អ គឺ សារធាតុlycopene និង lutein។ សារធាតុទាំងពីរនេះ  មានភារកិច្ចការពារពី ជំងឺមហារីកភ្នែក និង ការពារភ្នែកខូច ពីពន្លឺព្រះអាទិត្យ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ-កំពូលអាហារ ពីរប្រភេទ ធ្វើឱ្យធ្មេញស ភ្លឺចែងចាំង ដោយធម្មជាតិ
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ-វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈប្រភព៖ huffingtonpos