ក្រោយពីមានការរិះគន់ ក្នុងការដែលប្រើប្រាស់សំបកជ័រនៅលើ S4 មក, Samsung បានមានការផ្លាស់ប្តូរនៅលើ Note 3 ដែលជា phablet ថ្មីរបស់ក្រុមហ៊ុន គឺនឹងមានសំបកផ្នែកខាងក្រោយ ធ្វើពីស្បែកទន់។ Note 3 នឹងត្រូវបានដាក់លក់ជាមួយនឹង Smartwatch Gear នៅថ្ងៃទី២៥ ខែកញ្ញា ហើយនឹងមានបីពណ៌សំរាប់ជ្រើសរើសគឺ ខ្មៅ ផ្កាឈូក និងស។ ក្រៅពីនេះ ក្រុមហ៊ុន Samsung ក៏នឹងដាក់លក់សំបកផ្នែកខាងក្រោយ ជាច្រើនពណ៌ថែមទៀត ដើម្បីឲ្យអតិថិជន ងាយស្រួលជ្រើសរើសតាមតម្រូវការ។

និយាយពីរូបសណ្ឋាន, Note 3 មានការផ្លាស់ប្តូរច្រើនបើប្រៀបជាមួយ Note 2។ យើងមាន CPU ខ្លាំងជាងមុន, 2,3 GHz 4 Core សំរាប់ Version LTE និង 1,9 Octa សំរាប់ Version 3Gប្រៀបជាមួយនឹង 4 Core 1,6GHz Cortex A9 របស់ Note 2, RAM ដំឡើងពី 2GB ដល់ 3GB, អេក្រង់ពី 5,5 ដល់ 5,7 ហើយជាពិសេសកំរិតពន្លឺ បានដំឡើងដល់កំរិត FullHD។ រីឯមេម៉ូរីក្នុងរបស់ Note 3 ក៏មានការកើនឡើងទ្វេដង ចាប់ពី 16/32GB ដល់ 32/64GB និងមាន Support microSD, camera 8MP ឡើងដល់ 13MP BSI និងថ្មឡើងតិចតួចគឺ 3200mAh។
លក្ខណៈពិសេសៗមួយចំនួនស្តីពីរូបសណ្ឋាន Hardware របស់ Note 3 ៖
- ប្រព័ន្ធប្រតិបត្តិការ: Android 4.3
- Support Network: 3G, 4G
- Chip: Version 3G / Wi-Fi: 8 Core 1.9GHz, Version 4G: 4 Core 2.3GHz
- អេក្រង់: Super AMOLED 5.7 FullHD
- RAM: 3GB
- មេម៉ូរីក្នុង: 32/64GB
- កាតក្រៅ: microSD
- Camera ក្រោយ: 13MP, Sensor BSI, LED Flash, AutoFocus
- Camera មុខ: 2MP, Sensor BSI
- Connector: Wi-Fi a/b/g/n/ac, Dual-Band, BT 4.0, GPS, GLONASS
- ខ្នាតប្រវែង: 151.2 x 79.2 x 8.3mm
- ទម្ងន់: 168 gram
- ថ្ម: 3200 mAh











ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ TTE & VE