អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ rocketnews ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា រថយន្ដម៉ាក Toyota ដំណើរការដោយថាមពលកម្លាំងអគ្គីសនី ដែលគ្នានមនុស្សបើក របស់សហរដ្ឋអាមេរិក បានបង្ហាញខ្លួន លើទីផ្សារហើយ។

width=455

ប្រភពដដែលបានអោយដឹងថា រថយន្ដនេះត្រូវបានគេឃើញ ក្នុងក្រុមហ៊ុនផលិតរថយន្ដ ប្រចាំទីក្រុង Las Vegas តាំងពីថ្ងៃទី ៨ មករា មកម្លេះ។ ក្រុមហ៊ុន បានអោយដឹងថា ការកែច្នៃម៉ូតរថយន្ដនេះឡើង គឺក្នុងគោលបំនង នូវការគោរពតាមការសន្យាទៅកាន់អតិថិជន ខណៈបន្ទាប់ពីខ្លួន បានចេញរថយន្ដ Lexus LS 600 កាលពីឆ្នាំ ២០១០ ដែលគ្នានមនុស្សបើកដែរ។

width=455

ក្រុមហ៊ុនបានអោយដឹងទៀតថា រថយន្ដនេះ​មានរាងមាំ អាចធ្វើដំណើរបានគ្រប់កាលៈទេសៈនៃផ្លូវទំាងអស់។ ទោះបីជាយ៉ាងណាក៏ គឺហាក់បីដូចជាពុំបានលឺ ក្រុមហ៊ុនប្រាប់អំពីតម្លៃនៃរថយន្ដនេះ នូវឡើយទេ។

ដោយ៖ វត្ដីប្រភព៖ dailymail