ព័ត៌មានអន្តរជាតិ ៖ បើយោងតាមប្រភពសារព័ត៌មានបរទេស ដេលីម៉ែល  ដែលទើបតែបាន ចេញផ្សាយនូវអត្ថបទរបស់ខ្លួន កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹង ថា នៅប្រទេស  ប៉ាពូញ៉ូហ្គានៀ ឯណោះវិញ  កូនស្រីវ័យ  ១៨  ឆ្នាំមួយរូប  ត្រូវបានរកអោយ ឃើញថា បានអារ ក  កាត់ផ្តាច់ក្បាលឪពុករបស់ខ្លួន បន្ទាប់ពីឪពុករូបនេះ  បានចាប់រំលោភ នាងបានសម្រេចកាលពីយប់កន្លងទៅ។

យ៉ាងណាមិញ   បើយោងតាមសម្តីលោក  Pastor  Lucas  Kumi  ដែលជាមេភូមិប្រចាំតំបន់កើតហេតុមួយនេះ    បានអះអាងអោយដឹងថា  ក្រុមអ្នកភូមិបានមកប្រមូលផ្តុំគ្នា  ដោយមិនអនុញ្ញាតអោយក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួនយុវតីស្រីរូបនោះ  ទៅសាកសួរចម្លើយនោះទេ ដោយពួកគេបានអះអាងថា នាងធ្វើនេះពិតជាត្រូវ ព្រោះឪពុកចិត្តខ្មៅរូបនោះ គួរតែស្លាប់បែបនេះ។

width=445

គួររំឭកផងដែរថា ខណៈពេលដែលក្រុមអ្នកភូមិ  ក៏ដូចជា  មេភូមិ លោក Pastor  ផ្អើលទៅមើលសាកសពកំបុតក្បាលនោះ យុវតីស្រីដែលជាជនដៃដល់នោះ ក៏បានពន្យល់ប្រាប់ពួកគេផងដែរថា    មូលហេតុដែលបានបណ្តាលអោយនាង  ហ៊ានធ្វើបែបនេះនោះ  ក៏ព្រោះតែឪពុកចិត្តខ្មៅ    បានចាប់រំលោភនាងរហូតទាល់តែបានសម្រេច បើទោះជាមានការអង្វរករ ក៏ដូចលន់តួសុំចិត្តយ៉ាងណាក៏ដោយ ។  ហើយគាត់អាចធ្វើបែបនេះបាន  ស្របពេលដែលពួកគេនៅផ្ទះ    តែពីរនាក់   ខណៈពេលដែលសមាជិកក្រុមគ្រួសារឯទៀត  បានចាកឆ្ងាយចេញពីផ្ទះទៅលេងផ្ទះបងប្អូន។

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបន្ថែមថា ជាមួយនឹងអំពើស្មោគគ្រោក កាលពីរាត្រីឪពុកចិត្តខ្មៅរូបនេះ នៅមិនទាន់អស់ចិត្តនោះទេ  លុះមកដល់ព្រឹកឡើង  គាត់ក៏បានចាប់រំលោភនាងសាជាថ្មី ដោយទ្រាំនឹងអំពើអគតិមួយនេះមិនបាន កូនស្រីរូបនេះ ក៏បានស្ទុះយកកាំបិទ មកអារ ក និងកាត់ផ្តាច់ក្បាលឪពុករបស់ខ្លួន ស្លាប់តែម្តង។

width=444

ដោយឡែក   បន្ទាប់ពីបានកើតមានឡើងនូវករណីដ៏គួរអោយរន្ធត់  ក្នុងភូមិបុរាណមួយនេះហើយនោះ ក្រុមអ្នកភូមិបានមកប្រមូលផ្តុំគ្នា ដោយធ្វើការការពារយុវតីស្រីវ័យ ១៨  ឆ្នាំនោះ នឹងមិនព្រមអនុញ្ញាត អោយក្រុមសមត្ថកិច្ចណាមួយ   ចុះចាប់រូបនាងនោះទេ  ដោយពួកគេបានយល់ស្របគ្នា    និងបញ្ជាក់យ៉ាងច្បាស់ថា  ក្មេងស្រីនេះត្រូវតែមានសិទិ្ធរស់នៅក្នុងភូមិនេះដដែល   ក៏ព្រោះនាងធ្វើបែបនេះពិតជាត្រឹមត្រូវ    ខណៈឪពុកចិត្តខ្មៅរបស់នាង  គួរតែស្លាប់បែបនេះទើបបានសមនឹងអំពើអគតិរបស់គាត់៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល