ព័ត៌មានអន្តរជាតិ   ៖ ​ ចាប់ឃាត់ខ្លួនស្រ្តីជាម្តាយម្នាក់ បន្ទាប់ពីត្រូវបានរកអោយឃើញថា បានលួចចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់សាលា ដើម្បីកែពិន្ទុរបស់កូនស្រីខ្លួន   នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស worldnewstoday ។

width=457

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Catherine Venusto វ័យ ៤៥ ឆ្នាំ​ ។ហើយកាលដែលអាចអោយគាត់ចូលទៅកែទិន្នន័យនៅក្នុង  System  របស់សាលានោះ ក៏ដោយសារតែកាលពីពេលកន្លងទៅ គាត់ធ្លាប់បំរើការនៅទីនោះជាលេខា ដូច្នេះហើយទើបរាល់លេខកូដសំងាត់ទាំងអស់ គាត់បានដឹងរួចស្រាប់ទៅហើយ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា តាមពិតទៅកូនស្រីវ័យ២​ ឆ្នាំ របស់ខ្លួនទទួលបានពិន្ទុគាប់ប្រសើរណាស់ទៅហើយ   ពោលគឺទទួលបាន ៩៨% ឯណោះ  តែគាត់កែ   និងចង់បាន ៩៩% ទៅវិញ ស្របពេលដែលការចាប់ឃាត់ខ្លួនត្រូវបានធ្វើឡើង បន្ទាប់ពីគាត់បានធ្វើបែបនេះ ច្រើនជាង ១០០ ដងមកហើយ៕

ដោយ ៖​ ពិសីប្រភព ៖ worldnewstoday