ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស Happ-ening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសពិកាភ្នែកម្នាក់ត្រូវបានចាប់ញ៉ាត់គុក បន្ទាប់ពីគាត់បានបើកឡានកិនពីលើភរិយារបស់ខ្លួន ក្រោយពេលមានជម្លោះជាមួយគ្នា ស្របពេលដែលគាត់បានផឹកស្រាអស់ ៥ ដបផងដែរ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Scott Law វ័យ ៣៣ ឆ្នាំនិងភរិយាឈ្មោះ Suzanne Scawthon ។ ពួកគេទាំងពីរនាក់បានមានជម្លោះជាមួយគ្នានាពេលកន្លងមក ស្របពេលដែលមានជាតិអាកុលនៅក្នុងខ្លួន បន្ទាប់ពីផឹកស្រាអស់ ៥ ដប ហើយនោះកំហឹងដែលកើតមានឡើងអំឡុងពេលមានជម្លោះនោះ ក៏ចាប់ផ្តើមឆេះរោលរាល ដែលឈានទៅដល់បង្ករបួសស្នាម ដោយបុរសពិការភ្នែករូបនេះ បានបើកឡានកិនពីលើភរិយារបស់ខ្លួន។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់ Gainsborough,Lincs ប្រទេសអង់គ្លេស ដោយធ្វើការចាប់ឃាត់ខ្លួន បុរសជនដៃដល់ដែលត្រូវជាស្វាមី ស្របពេលដែលភរិយាត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពេលដែលមានរបួសធ្ងន់។ គួររំឭកផងដែរថាមកទល់នឹងពេលនេះ លោក Scott Law ត្រូវជាប់ពន្ធនាគារ ៩ ខែ ពីបទបង្ករបួសស្នាម និងបើកបរក្នុងស្ថានភាពស្រវឹង៕
ដោយ ៖ ពិសិដ្ឋ