ភ្នំពេញ៖ តារាចម្រៀងប្រុស ដ៏ពេញនិយមលោក កែវ វាសនាដែលមានសម្លេងផ្អែម គេសង្កេតឃើញថា មួយរយៈនេះលោកហាក់ដូចជាស្ងប់ស្ងាត់ពីសិល្បៈបន្តិចមែន​ តែលោកនៅតែ​មានប្រជាប្រិយភាព និងនៅតែទទួលបានការគាំទ្រ តាមរយៈបទចម្រៀងរបស់លោក។

/

ក្រៅពីការងារសិល្បៈលោក កែវ វាសនា ក៏បានងាកទៅចាប់យក ការធ្វើជំនួញជាច្រើនក្នុងដៃ ថែមទាំងទទួលបានភាពជោគជ័យយ៉ាងខ្លាំង។

ដោយឡែក ទោះបីជារវល់បែបណា លោក កែវ វាសនា តែងតែចំណាយពេលវេលា សម្រាប់គ្រួសារ ថែមទាំងចេះ មើលថែកូនៗបានយ៉ាងល្អ ជំនួសប្រពន្ធទៀតផង ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក កែវ វាសនា បានបង្ហោះរូបភាព ជាមួយកូនៗ គួរឲ្យស្រលាញ់ទាំងពីរ ដែលបង្ហាញថា លោកកំពុងនៅជាមួយកូន និងមើលថែពួកគេ ស្របពេលដែលភរិយាកំពុងរវល់។

/

ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ សរសើរមិនដាច់ពីមាត់ថា កែវ វាសនាពិតជាលោកប៉ា និងស្វាមីដ៏គំរូពិតមែន៕

/

/

អត្ថបទ៖ ចំរើន