ពណ៌ទឹកក្រូចតែងតែជាពណ៌ដែលតំណាងឱ្យភាពវ័យក្មេង ស្រស់ស្អាតដោយឡែក និងត្រូវបាននារីជាច្រើននិយមចូលចិត្ត។ មិនចាំបាច់ប្រើប្រាស់ពណ៌ទឹកក្រូច ច្រើនពេកនោះទេ ជួនកាលគ្រាន់តែផាត់ម្សៅភ្នែកពណ៌ទឹកក្រូចបន្ដិច វាក៏គ្រប់គ្រាន់ដើម្បីជួយឱ្យស្ថានភាព “ទុក្ខព្រួយ” នៅលើផ្ទៃមុខរបស់អ្នក ក្លាយជាស្រស់បស់។ -ដំបូង ចូរថែទាំស្បែករបស់អ្នក ដោយការប្រើម្សៅផាត់លើផ្ទៃមុខ។
-បន្ទាប់មក ចូរបង្កើតចំណុចលេចធ្លោសម្រាប់ភ្នែក ដោយប្រើម្សៅលាបភ្នែកពណ៌ទឹកក្រូចស្រស់ ប៉ុន្ដែកុំភ្លេចលាបម្សៅពណ៌ប្រផេះសម្រាប់គែមត្របកភ្នែក និង highlight តំបន់គែមត្របកភ្នែកក្រោម និងប្រើ eyeliner គូសគែមភ្នែកពណ៌ខ្មៅ ហើយបន្ថែម mascara ដើម្បីជួយឱ្យរោមភ្នែកបានកោងជាងមុន។
-ពេលនេះ អ្នកអាចផាត់ម្សៅពណ៌ផ្កាឈូកបន្ដិចទៅលើថ្ពាល់។
-ចុងក្រោយ ចូរជ្រើសរើសក្រែមបបូរមាត់ ពណ៌ផ្កាឈូក ដើម្បីបង្កើនភាពស្រស់ស្អាត បែបវ័យក្មេង។សូមទស្សនាស្រីស្អាតរបស់ 'Queen of Ambition' នាង Go Jun Hee ហើយស្វែងយល់អំពីវិធី make up របស់នាង!
ពណ៌ទឹកក្រូចនឹងជួយឱ្យសម្រស់ កាន់តែលេចធ្លោ
ប្រសិនអ្នកមិនចង់ឱ្យមានភាពលេចធ្លោហួសពេក ចូរប្រើប្រាស់ក្រែមបបូរមាត់ពណ៌ផ្កាឈូក
Go Jun Hee ពិតជាស្រស់ស្អាត ដោយសារប្រើពណ៌នេះ
ដោយ ៖ តារាប្រភព ៖ Youtube/Eva