អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ទូកដ៏ធំមួយ នៅឯតំបន់ផែ Wiscosin សហរដ្ឋអាមេរិក ត្រូបានក្រឡាប់ នោះទំនងមកពីអ្នកបើកបរទូក មានការធ្វេសប្រហែស។

width=443

លោក Bundoff ជាអ្នកឃើញហេតុការណ៍  និងបានផ្ដិតរូបភាពនោះ រួចបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធរណេត បាននិយាយថា ទូកដែលក្រឡាប់នោះ បានមកឈប់នៅនឹងផែ បន្ទាប់មក គឺត្រូវចេញដំណើរទៅមុខទៀត ប៉ុន្ដែគ្រាន់តែទូករំកិលខ្លួនបានបន្ដិច មិនដឹងយ៉ាងម៉េច ស្រាប់តែក្រឡាប់ចូលទៅក្នុងទឹក ហើយបានបោកជាមួយផែយ៉ាងខ្លាំង។

width=443

width=443

នៅពេលដែលមិនទាន់មានក្រុមអាជ្ងាធរ មកជួយអន្ដារាគមន៍ គេបានដឹងថា មានបុរសម្នាក់ បានបាក់ជើង  ក្នុងហេតុការណ៍នេះ  ពត៌មានយ៉ាងណានោះ  យើងនឹងបានដឹងនៅពេលក្រោយ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋាប្រភព៖ dailymail