អ៊ីតាលីជាប្រទេសវ័យចំណាស់មួយស្ថិតនៅតំបន់អឺរ៉ុប ដែសមានសេដ្ឋកិច្ចល្អប្រសើរ មិនតែប៉ុណ្ណោះ ប្រទេសនេះក៏មានវប្បធម៌ អរិយធម៌យូរលង់ណាស់មកហើយផងដែរ។ លើសពីទៅទៀត ប្រទេសនេះក៏មានកន្លែងសំខាន់ៗដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនា មិនចាញ់ប្រទេសមួយចំនួនដែលមានកន្លែងទេសចរណ៍ច្រើន ដូចជាចិន អាមេរិច និងអង់គ្លេសជាដើម។



នេះគឺចំនុចប្រាំយ៉ាងដែលធ្វើអោយ អ៊ីតាលីនៅតែជាប្រទេសដែលមានប្រជាប្រិយភាពសម្រាប់អ្នកទេសចរណ៍មកកំសាន្ដក្នុងថ្ងៃឈប់សម្រាក។
ខាងក្រោមនេះគឺជាប្រការទាំងប្រាំដែលនាំអោយប្រទេសអ៊ីតាលីក្លាយជាទីលំហែកាយ ៖១. ការបើកបរភាគច្រើនអ្នកបើកបរនៅអ៊ីតាលី ជាមនុស្សល្ងីល្ងើរតែពួកគេជាមនុស្សដែលមានសណ្ដានចិត្តល្អ និងចេះយល់ចិត្តថ្លើមអ្នកដទៃទៀតផង។ ពេលខ្លះពួកគេឆេវឆាវចំពោះភ្ញៀវទេសចរណ៍តែជាមនុស្សរីករាយ និងតែងតែជួយភ្ញៀវអស់ពីចិត្តទៀតផង។
២. ជាពិភពដែលមានម្ហូបច្រើនប្រភេទប្រទេសអ៊ីតាលីជាប្រទេសដែលមាន មុខម្ហូបច្រើនប្រភេទមានរសជាតិឈ្ងុយឆ្ងាញ់ ដែលអ្នក អាចញុំាបានគ្រប់ទីកន្លែង។ មុខម្ហូបទាំនោះមានដូចជា ភីហ្សារ (Pizza) ផាស្ដា (Pasta) ដំឡូង(Tomato), mozzarella, Chianti, San Pellegrino និងជាពិសេសគឺការ៉េមដ៏មាន រសជាតិផ្អែមឆ្ងាញ់។

៣.មានកន្លែងកំសាន្ដច្រើនប្រទេសអ៊ីតាលី ជាតំបន់មួយដែលមានកន្លែងកំសាន្ដច្រើនបំផុត នៅអ៊ឺរ៉ុប ក្នុងនោះរួមមានដូចជា Venice,Tuscany (Frorence), Rome, និង Sicily គឺជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានជួរភ្នំដ៏ប្រណិតទៀតផង។
៤. ហាងទំនើបPrada និង Gucci គឺជាហាងដ៏ទំនើបបំផុតនៅអ៊ីតាលី ដែលមានលក់ឥវ៉ាន់ និងសម្ភារៈគ្រប់ប្រភេទ ហើយអ្នកក៏អាចទិញចំណីអាហារបានគ្រប់ពេលនៅទីនោះផងដែរ។


៥. មានណង់អាគារប្រវត្ដិសាស្រ្ដច្រើនប្រទេសអ៊ីតាលីជាប្រទេសដែលមាន អាយុកាលរាប់រយឆ្នាំមកហើយ។ ដូច្នេះប្រទេសនេះពិតមានអាគារប្រត្ដិសាស្រ្ដច្រើន ដែលមានក្បួនខ្នាតសឹកសង្គ្រាម សិលាចារិក អក្សរសិល្សិ៍ និងសិល្បះ វប្បធម៌នានាផងដែរ៕
ដោយ៖ សារិនប្រភព៖ dailymail