ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រី វ័យ ៧ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Nawaal Sayid បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីបានធ្លាក់ពីរានហាល ជាន់ទី ១១ កំពស់ប្រមាណជាង   ៣០ ម៉ែត្រ   នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីឧបទ្ទេវហេតុ ដែលជាគ្រោះថ្នាក់ចៃដន្យខាងលើនេះ  បានកើតឡើងកាលពីវេលាល្ងាចម៉ោងប្រមាណជាង   ៦  និង ៣០ នាទីល្ងាច នៅភាគកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

width=439

យ៉ាងណាមិញ  បន្ទាប់ពីទទួលបានទូរស័ព្ទជម្រាបអោយដឹង ពីព័ត៌មានគ្រោះថ្នាក់មួយនេះក្រុមការងារជួយសង្គ្រោះក៏ដូចជាឡានសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុភ្លាមៗតែជាអកុសល នាងតូចវ័យ ៧  ឆ្នាំនោះ  បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ  នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពីបានបញ្ជូនទៅដល់ទីនោះ ។

គួររំឭកផងដែរថា សារព័ត៌មានជឿថា  មូលហេតុដែលបានបណ្តាលអោយក្មេងស្រីតូចវ័យ៧ ឆ្នាំរូបនេះ    ធ្លាក់ពីរានហាល  ជាន់ទី ១១  បានមែននោះ  ទំនងមកពីការធ្វេសប្រហែសរបស់ម្តាយ ដែលទុកនាងចោលតែឯង រួចរត់ទៅបើកទ្វារផ្ទះ តែទោះជាយ៉ាងណា ក្រុមមន្រ្តីប៉ូលីស  ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ដើម្បីរកមូលហេតុពិត  ដែលបានបណ្តាល អោយកើតមានឡើងនូវសោកនាដកម្មខ្លោចចិត្តមួយនេះ៕

ដោយ ៖ ពិសីប្រភព ៖ ស្កាយ