ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happpening កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីជាម្តាយវ័យក្មេងម្នាក់ ប្រឈមនឹងការផ្តន្ទាទោសជាប់ទ្រុងដែក ខណៈលេចធ្លាយវីដេអូមួយស្តីអំពី ការបង្ខំកូនប្រុសតូចវ័យទើបតែ ២២ ខែអោយចេះជក់កញ្ឆា ។

width=448

គួរបញ្ជាក់ផងដែរថា  ស្រ្តីជាម្តាយវ័យក្មេង  វ័យ ២៤ ឆ្នាំ និងមានឈ្មោះថា Rachelle Braatenត្រូវបានចាប់ឃាត់ខ្លួន កាលពីសុក្រ សប្តាហ៍កន្លងទៅ នៅឯផ្ទះរបស់នាង ដែលមានទីលំនៅនារដ្ឋធានីវ៉ាស៊ីនតោន  ខណៈពេលដែលក្មេងប្រុសតូចរូបនោះ  ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលគាំពារសុខភាព។

លើសពីនេះទៅទៀត    ប្រភពសារព័ត៌មានដដែល​   បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាឪពុកក្មេងប្រុសតូច ដែលត្រូវជាស្វាមីជនជាប់ចោទ ឈ្មោះ លោក Tyler J Lee វ័យ  ២៥ ឆ្នាំក៏ត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរ  បន្ទាប់ពីក្រុមភ្នាក់ងារមានសមត្តកិច្ច   បានរកឃើញនូវដើមកញ្ឆាដល់ទៅ ៤០ ដើម នៅក្នុងផ្ទះរបស់ពួកគេ៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening