Real Madrid ចង់ប្រើប្រាក់ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីចងជើងកីឡាករ Ronaldo កុំឲ្យចាកចេញពីក្លឹប។

នៅចំពោះមុខរឿងដែល CR7 បាននិយាយថា “មិនសប្បាយចិត្ត” ហើយចង់ធ្វើការចាកចេញពីពហុកីឡាដ្ឋាន Bernabeu, ថ្នាក់ដឹកនាំ Real មិនអាចអង្គុយនៅស្ងៀមបានឡើយ។ ក្រោយពីការប្រជុំមួយបញ្ចប់ ប្រធានក្លឹបលោក Perezបានសំរេចថានឹងធ្វើការដំឡើងប្រាក់បៀវត្សឲ្យ Ronaldoដើម្បីចងជើងកំពូលកីឡាករពរទុយហ្គាល់រូបនេះ។

/

Ronaldo នឹងទទួលបានប្រាក់បៀវត្សខ្ពស់

ជាក់ស្តែង CR7 នឹងមានការប្រជុំមួយជាមួយនឹងលោកប្រធាន Perez នៅថ្ងៃនេះដើម្បីនិយាយពីកំរិតបៀវត្សរបស់ Ronaldo នឹងត្រូវដំឡើងដល់ ២០លានអឺរ៉ូ/រដូវកាល ដែលមានប្រសិទ្ធិភាពរហូតដល់ពេល Ronaldo បញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅ Real៕

ដោយ៖ សិលាប្រភព៖ 24h