ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកបរទេស (Spy) បានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា វីដេអូសត្វឆ្មាស៊ីចំណី ដោយប្រើសមយ៉ាងប៉ិនប្រសប់បានក្លាយជាវីដេអូមួយដែលកំពុងតែទទួលបានការពេញនិយម។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថាសត្វឆ្មាឆ្លាតវៃមួយក្បាលនោះ មានឈ្មោះថា Nylah ហើយវីដេអូដែលបានថតជាប់សកម្មភាពរបស់វាក្នុងការស៊ីចំណីបានយ៉ាងប៉ិនប្រសប់ ដោយប្រើសមនេះ ត្រូវបាន View ដល់ទៅជិត 300,000 ដងឯណោះក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃក្រោយបន្ទាប់ពីវេដេអូនេះ ត្រូវបានបង្ហោះចូលគេហទំព័រ។
ដើម្បីអោយជ្រាប កាន់តែច្បាស់ថាតើ សត្វឆ្មាឆ្លាតវៃមួយក្បាលនោះ ស៊ីចំណីដោយបានប្រើសមយ៉ាងប៉ិនប្រសប់យ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ Spy