ក្លិននៅជាប់ សំលៀកបំពាក់ ជារឿងមួយ ដ៏សំខាន់ សំរាប់មនុស្សគ្រប់រូប ព្រោះថា ក្លិនអាចធ្វើឱ្យអ្នក មានអារម្មណ៍ស្រស់ថ្លា និង រីករាយ។ ប៉ុន្តែ ក្លិនក៏អាចធ្វើឱ្យអ្នក មានអារម្មណ៍ឈឺក្បាល ផងដែរ   នៅពេលដែលសំលៀកពាក់   របស់អ្នក   មានក្លិនមិនល្អ។ ខាងក្រោមនេះជាវិធីងាយៗ មួយចំនួន ដើម្បីបំបាត់ ក្លិនមិនល្អ នៅជាប់សំលៀកបំពាក់ របស់អ្នក៖

width=456

១/ ​ប្រើ​កំទេច​ធ្យូង​ខ្ចប់ ​ក្នុង​ក្រណាត់​ ដាក់​ព្យួរ​ក្នុង​ទូរ​ខោ​អាវ​ របស់​អ្នក​ ព្រោះវាអាច ​ជួយ​ស្រូប​យក​ក្លិនមិនល្អ ​ពី​ទូរសំលៀក​របស់​អ្នក​។​

២/ ​ព្យួរ​សំលៀកបំពាក់ ​ដែល​អ្នក​ប្រើ​ទឹកអប់​ នៅមុខទូរ  ព្រោះធ្វើ​បែប​នេះ ​ នឹង​ធ្វើឱ្យ​ក្លិនទឹកអប់​ ​ជួយ​បន្ថែម​ក្លិន ដ៏ក្រអូបប្រហើរ​ ទៅក្នុង​ទូ​រ​សំលៀកបំពាក់។ សូមធ្វើបែបនេះ ​តែ១​ឬ​ ២ដង​ ​ក្នុង​ ១សប្តាហ៍ ដូច្នេះ ទើប​វា ​មិន​ធ្វើឱ្យ​ទូ​រ របស់​អ្នក មានក្លិន​ខ្លាំងពេក​។​

៣/ ​ទិញ​ផ្កា​ក្រៀម ​និង ​ស្លឹកឈើ​ក្រៀម ​ដែល​មាន​ក្លិន​ដាក់​ក្នុង​ទូរ​ខោ​អាវ ​របស់​អ្នក​។៤/ ​ព្យួរ​សំលៀក​បំពាក់    ​របស់​អ្នក​ ឱ្យ​ត្រូវខ្យល់​  ប្រសិនបើ​អ្នក​  ស្លៀក​សំលៀក​បំពាក់​នោះ​ ច្រើនដង ​មុន​នឹង​យក​វា​ទៅ​បោកអ្នក​ត្រូវ​ព្យួរ​វា​ទុក​ ១យប់​សិន​ មុន​នឹង​ដាក់​ទៅ​ក្នុង​ទូរ​ វិញ​។​៥/ ជៀសវាង​ ការបាញ់​ក្លិនក្រអូប ​លើ​សំលៀកបំពាក់​ផ្ទាល់ ព្រោះ​វា ​អាច​ធ្វើឱ្យ​មាន​ក្លិនមិនល្អ ​នៅ​ពេល​ ដែលសំលៀកបំពាក់របស់អ្នក ​ប៉ះ​ត្រូវ​នឹង​ ក្លិន​ទឹកអប់ ​ឬ ​ឡេ​៕

ដោយ៖ វណ្ណៈប្រភព៖ health