នៅឯសាធារណរដ្ឋDominica មានរឿងចម្លែកមួយ គីមានបីនាក់បងប្អូន(មនុស្សប្រុស)មានដើមទ្រូងធំដូចមនុស្សស្រី។តាមការឲដឹង បងប្អូនទាំងបីនៃគ្រួសារ Ramirez រួមមាន៖ Yeuri (17 ឆ្នាំ), Gabriel (11 ឆ្នាំ) និង Daniu (12 ឆ្នាំ) កើតនៅក្នុងគ្រួសារមួយដែលមានស្ថានភាពជីវភាពក្រលំបាក។

បីនាក់បងប្អូន Yeuri (17 ឆ្នាំ), Gabriel (11 ឆ្នាំ) និង Daniu (12 ឆ្នាំ)
ពួកគេទាំងបីនាក់បានធំលូតលាស់បរិវេនដើមទ្រូងដូចទៅនឹងមនុស្សស្រី ដោយសារបញ្ហាជំងឺតំណពូជ តែឥឡូវពួកគេបានរស់នៅក្នុងជីវិតធម្មតា បន្ទាប់ពីបានធ្វើការវះកាត់បានសំរេចរបស់ក្រុមវេជ្ជបណ្ឌិត។ រឿងនេះបានកើតមានឡើងនៅក្នុងសាធារណៈរដ្ឋដូមីនិក(Dominican Republic) ហើយពួកគេក៏បាននិយាយផងដែរថា ពួកខ្ញុំពិតជាសប្បាយរីករាយ ក្រោយពីបានធ្វើការវះកាត់វាចេញ។ Yeuri មានវ័យ17ឆ្នាំ បានប្រាប់ទូរទស្សន៏ក្នុងស្រុកថា៖ ថ្វីត្បិតវាឈឺបន្តិចមែននៅពេលវះកាត់ តែឥឡូវខ្ញុំពិតជាមានអារម្មណ៏សប្យាយរីករាយ។ ឪពុករបស់ពួកគេបានបន្ថែមថា កូនៗរបស់ខ្ញុំមិនមែនជាមនុស្សស្រីទេ ដូចច្នេះពួកគេត្រូវធ្វើការវះកាត់ ហើយរឿងនេះវាអាចទៅរួចខណៈពេលដែលខ្ញុំគ្មានលុយសោះ ។ ខ្ញុំសូមអរគុណដល់កម្មវិធីទូរទស្សន៏ដែលបានជួយកន្លងមក។



ឪពុករបស់បងប្អូនទាំងបីនាក់
លើសពីនេះ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ពួកគេត្រូវតាមដានមួយរយៈទៀត និងផ្តល់ថ្នាំដើម្បីទប់ស្កាត់អ័រមូនស្រ្តីដែលពួកគេមានកន្លងមក។ ហើយរឿងរបស់ពួកគេ ត្រួវបានគេនិយាយតៗគ្នា ពាសពេញភាគខាងត្បូងនៃទីប្រជុំជន Magueya ដែលបងប្អូនទាំងបីនាក់បានរស់នៅ ។
ដោយ ៖ ចាន់ណាប្រភព ៖ dailymail