ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានចិន Chinadaily ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ថ្មីៗនេះ ប្រទេសមហាអំណាចមួយនេះ  ពោលគឺប្រទេសចិនតែម្តងបានបាញ់បង្ហោះផ្កាយរណបចំនួនពីរផ្សេងទៀត​  ទៅក្នុងលំហអាកាស   ស្របពេលដែលវាបានដើរតួនាទីយ៉ាងសំខាន់  ក្នុងការតាមដានដំណើរគោចរណ៍ ។

width=474

គួរបញ្ជាក់ផងដែរថា ការបាញ់បង្ហោះផ្កាយរណបទាំងពីរនេះ ត្រូវបានប្រកាសកាលពីម្សិលមិញនេះនាទីក្រុងប៉េកាំង ដោយបានបញ្ជាក់ថា វាប្រព្រឹត្តិទៅបានយ៉ាងរលូន ពោលគឺ  ប្រកបដោយភាពជោគជ័យតែម្តង។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា វាគឺជាផ្កាយរណបទី ១៤​ នឹងទី ១៥ ហើយ នៃប្រព័ន្ធ Beidou ក៏ដូចជា ប្រព័ន្ធ Compass ដែលត្រូវបានបង្ហោះចូលទៅក្នុងលំហអាកាស តាមរយៈមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ដែលស្តិតនៅក្នុងខេត្ត Sic-huan ភាគខាងលិចឆៀងត្បូងប្រទេសចិន៕

ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily