ព័ត៌មានអន្តរជាតិ ៖ មន្ត្រីសាកលវិទ្យាល័យចិន Hefei ត្រូវបានបណ្តេញចេញ បន្ទាប់ពីលេចធ្លាយរូបថតស្រាត ។
បើយោងទៅតាមប្រភពព័ត៌មានពីគេហទំព័រ Asiaone ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី 18 សីហា ឆ្នាំ2012 បានឱ្យដឹងថា មន្ត្រីសាកលវិទ្យាល័យម្នាក់ និងប្រពន្ធរបស់គាត់ត្រូវបានបណ្តេញចេញពីមុខតំណែង បន្ទាប់ពីលេចធ្លាយរូបថតស្រាតតាមប្រព័ន្ធ Online ។

បន្ទាប់ ពីបើកការស៊ើបអង្កេតលម្អិតបានរកឃើញមានមនុស្ស 2 នាក់ជាប់ ពាក់ព័ន្ធនឹងករណីនេះ គឺលោក Wang Yu អនុលេខាធិការគណៈកម្មាធិការសម្ព័ន្ធយុវជនកុំម៉ុយនីស្តចិន របស់សាកលវិទ្យាល័យ Hefei និងប្រពន្ធរបស់គាត់ដែលជាគ្រូបង្រៀនកម្រិតអនុវិទ្យាល័យ ត្រូវបានបណ្តេញចេញពីមុខតំណែង ។

សាកលវិទ្យាល័យ Hefei បានប្រទះឃើញរូបថតអសីលធម៌ចំនួន 181 សន្លឹកដែលត្រូវបានគេបង្ហោះតាមប្រព័ន្ធអ៊ីនធើណេត បន្ទាប់មកក៏ចាប់ផ្តើមបើកការស៊ើបអង្កេតជាបន្ទាន់រួចហើយក៏ បានអះអាងថា លោក Wang Yu ពិតជាមនុស្សដែលជាប់ពាក់ព័ន្ធទៅនឹងរូបថតទាំងនេះ ។លោក Wang Yu បានសារភាពថា បុរសពីរូបទៀតនៅក្នុងរូបថតនោះ មិនមែនមេដឹកនាំរដ្ឋាភិបាលនៅក្នុងតំបន់ Lujiang County ហើយពួកគេពិតជាមិនស្គាល់គ្នាទេ ។ លោក Wang Yu បាននិយាយឱ្យដឹងទៀតថា រូបថតនេះ គឺថតនៅឆ្នាំ 2008 ក្នុងអំឡុងពេលរៀបចំពីធីជប់លៀង ។
សាកលវិទ្យាល័យ Hefei បានបើកកិច្ចប្រជុំបន្ទាន់មួយពីករណីនេះដើម្បីបញ្ជាក់ពីក្រម សីលធម៌អប់រំនិងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន រួចក៏សម្រេចបណ្តេញអ្នកទាំងពីរអ្នកនេះចេញពីមុខតំណែង ៕
ដោយ ៖ រិទ្ធីប្រភព ៖ Asiaone