ព័ត៌មានអន្តរជាតិ ៖ ប្រមាញ់ជាប់ បុគ្គលិកស្រីស្រស់ស្អាតម្នាក់ បំរើការនៅឯអាកាសយានដ្ឋានអន្តរជាតិ​ ចិន Kunming Changshui បានជះកំហឹងដោយឈ្លោះប្រកែកជាមួយនឹងភ្ញៀវ បន្ទាប់ពីទប់កំហឹងលែងជាប់  ជាមួយនឹង ភ្ញៀវឆេវឆាវរូបនោះ  នេះបើយោងតាម សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន​ ។

width=455

width=455

គួរបញ្ជាក់ផងដែរថា   អំឡុងពេលនៃការកើតមានឡើងនូវជម្លោះ  ដែលបង្កជាភាពភ្ញាក់ផ្អើលមួយនេះ   គេក៏ឃើញមានការគប់ទូរស័ព្ទដៃទៅកាន់ភ្ញៀវផងដែរ ។  ដោយឡែក បើយើងងាកក្រឡេកទៅមើលកាលពីអតីតវិញ  ក៏មានទំព័រសារព័ត៌មានបរទេសភាគច្រើន  បានចុះផ្សាយទាក់ទិនទៅនឹងអាកប្បកិរិយាមិនល្អរបស់អ្នកដំណើរ  ពោលគឺ មន្រ្តីចិនម្នាក់  បានបង្កជាភាពភ្ញាក់ផ្អើលពេញអាកាសយានដ្ឋាន បន្ទាប់ពីខកជើងហោះហើរ៕

width=454

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន