បណ្តាចោរភាគច្រើននៅពេលចេញធ្វើសកម្មភាព ពួកគេតែងតែពាក់ស្រោមមុខដើម្បីបិទបាំងអត្តសញ្ញាណរបស់ពួកគេ។ ដូចករណីខាងក្រោមនេះ ចោរម្នាក់ដែលមានឈ្មោះថា Henley Stephenson គេចចេញពីការតាមចាប់ខ្លួនរបស់ប៉ូលីសជាង១០ឆ្នាំ ដោយគេបានពាក់នូវស្រោមមុខដូចមនុស្សមែនទែន ដែលធ្វើអោយគាត់ពីមនុស្សស្បែកខ្មៅក្លាយជាមនុស្សស្បែកស។
ចោរ Stephenson កាលមិនទាន់ពាក់ស្រោមមុខ
ចោរ Stephenson ក្រោយពាក់ស្រោមមុខ
ស្រោមមុខដែលចោរបានពាក់រាល់ពេលចេញធ្វើសកម្មភាពប៉ូលីសបានអោយដឹងថា ការពិតចោររូបនេះមានស្បែកខ្មៅ និងចុងក្រោយគេត្រូវបានចាប់ខ្លួនកាលពីឆ្នាំ១៩៩៩ ខណៈពេលដែលគេបានចេញធ្វើសកម្មភាពម្តងទៀត។ ប៉ូលីសបាននិយាយថា ករណីពាក់ស្រោមមុខនេះមានជាញឹកញាប់ ហើយក្រុមមន្រី្តប៉ូលីសបានធ្វើការស៊ីបអង្កេតទាក់ទងនិងការលក់ស្រោមមុខសនេះខុសច្បាប់។ ស្រោមមុខសនេះបានទិញពីហាងមួយដែលមានឈ្មោះថា Covent Garden ហើយត្រូវបានចោរពាក់ក្នុងការធ្វើសកម្មភាពប្លន់គ្រឿងអលង្ការនៅឯ Graff Diamonds កាលពីឆ្នាំ២០០៩។ គេត្រូវបានចាប់ខ្លួនកាលពីខែមុននេះ ដោយប៉ូលីសបានបើកយុទ្ធការបង្រាប ខណៈពេលពួកគេបានចេញធ្វើសកម្មភាព។ ពួកគេបានធ្វើសកម្មភាពនេះជាមួយនិងឡាន Vauxhall Zafira ពណ៌ខៀវនិងមានស្លាកលេខក្លែងក្លាយ ដើម្បីបំភ័នភ្នែកសន្តិសុខក្នុងការចាកចេញបន្ទាប់ពីបានប្លន់ប្រអប់លុយពីហាងលក់ឥវ៉ាន់មួយកន្លែង។ ខណៈពេលដែលអ្នកយាមដើរចេញ Stephenson និងគ្នាគេម្នាក់ទៀត Dean Williams មានអាយុ២៦ឆ្នាំ បាននាំគ្នាព្រួតវាយ និងដកកាំភ្លើងផ្ជុងអ្នកយាមនោះក្នុងការទារយកប្រអប់លុយដែលមានលុយដល់ទៅជាង៣ម៉ីនដុល្លារ រួចបានរត់គេចខ្លួនជាមួយគ្នាគេម្នា្កក់ដែលរង់ចាំបើកឡានមានឈ្មោះ Leon Topper មានអាយុ២២ឆ្នាំ។ រំពេចនោះប៉ូលីសដែលមកពី Finchley Flying Squad បានឡោមព័ន្ធហើយក៏ចាប់បានពួកគេទាំងបីនាក់។ ចោរមានឈ្មោះ Stephenson មកពី Westminster ភាគកណ្តាលទីក្រុងឡុង បានជាប់គុកសរុបជាង១៤ឆ្នាំ នៅឯតុលាការ Wood Green Crown ។ គាត់ត្រូវបានគេរកឃើញថា មានកាំភ្លើងដៃ៥ដើមនិងបានចេញធ្វើសកម្មភាព២០ដង។ រីឯគ្នាគេម្នាក់ទៀតដែលមានឈ្មោះ Topper ត្រូវបានកាត់ទោសអោយជាប់គុក៨ឆ្នាំ បន្ទាប់ពីបានរកឃើញថា គេបានចេញធ្វើសកម្មភាព២ដង និងមានកាំភ្លើងដៃខុសច្បាប់២ដើម និងចុងក្រោយគ្នាគេម្នាក់ទៀតមានឈ្មោះ Williams បានកាត់ទោសអោយជាប់គុករយៈពេល៦ឆ្នាំ។ មន្ត្រីប៉ូលីសមានឈ្មោះ Harry Hennigan បានអោយដឹងថាចោរStephenson បានចេញធ្វើសកម្មភាពច្រើនដង ហើយគេបានព្យាយាមបោកបញ្ឆោតភ្នែកប៉ូលីសដោយគេបានពាក់ស្រោមមុខមនុស្សពិត ក្នុងការប្តូរពណ៏សម្បុរនិងរូបរាងខាងក្រៅ។ យោងទៅតាមការស៊ីបអង្កេតតាមរយៈ Stephenson ប៉ូលីសក៏បានចាប់គ្នាគេពីនាក់ទៀតដែលបានផ្សំគំនិតគ្នា។ មន្ត្រីរូបនេះក៏បានបន្ថែមផងដែរថា៖ ខ្ញុំសូមអរគុណដល់បុគ្កលិក អតិថិជន និងប្រជាពលរដ្ឋនៅតំបន់បានសហការជាមួយនិងប៉ូលីស ដែលជាហេតុធ្វើអោយពូកគេត្រូវបានចាប់ខ្លួន និងដាក់ទោសទៅតាមផ្លូវច្បាប់។
ដោយ ៖ ចាន់ណាប្រភព ៖ dailymail