ឥណ្ឌា ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាលពីថ្ងៃទី០៣ តុលា ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ក្រុមវេជ្ជបណ្ឌិតបានបើកយុទ្ធនាការធ្វើការវះកាត់យកសក់ទម្ងន់ ១,៨ គីឡូក្រាមចេញពីក្រពះយុវតី វ័យ ១៩ ឆ្នាំម្នាក់។

គួររំឮកផងដែរថា រឿងហេតុដ៏ចម្លែកមួយនេះ បានកើតឡើងនៅក្នុងក្រុង Indore ប្រទេសឥណ្ឌាលើសពីនេះទៅទៀត បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Dr Parvinder Singh Lubana ដែលមកពីមន្ទីរពេទ្យ Maharaja Yeshwantrao ក៏បានបញ្ជាក់អោយដឹងថា វាគឺជាករណីវះកាត់ដ៏កម្រមួយ ដែលមិនធ្លាប់បានជូបប្រទះពីមុនមក ស្របពេលដែលសំនុំសក់ទាំងនោះទៅរុំជាប់នឹងក្រពះ តែមកទល់នឹងពេលនេះ ពួកយើងបានទទួលបានផ្លែផ្កាហើយ ពោលគឺ ការវះកាត់ទទួលបាននូវភាពជោគជ័យ។

ហើយបើនិយាយពីមូលហេតុចម្បង ដែលបានធ្វើអោយមានហេតុការណ៍ដ៏ចម្លែកមួយនេះកើតឡើងទៅបាន ក៏ដោយសារតែយុវតី វ័យ ១៩ ឆ្នាំ (មិនស្គាលអត្តសញ្ញាណ) ចូលចិត្តស៊ីសក់លេង នឹងដីស នៅក្នុងថ្នាក់រៀន៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ indiatvnews