ប៉ុស្ត៍ទូរទស្សន៍កូរ៉េ KBS បានចេញសេចក្តីប្រកាសថ្មីមួយ ដែលនិយាយអំពីការបិទមិនអោយផ្សាយវីដេអូចំរៀងបទ Bad Girls របស់ Lee Hyori ព្រោះតែជះគំរូអាក្រក់ ដល់ទស្សនិកជនដូចបទ Gentleman របស់ PSY ។
KBS បានប្រាប់ថា មានឈុតមួយចំនួន ដែលមិនសមស្រប នឹងធ្វើការចាក់ផ្សាយ ហើយអាចជះឥទ្ធិពលដល់ទស្សនិកជន ជាពិសេសទស្សនិកជនដែលមានវ័យក្មេង ។ ក្រុមផលិតកម្មរបស់Lee Hyori កំពុងតែធ្វើការកែប្រែ វីដេអូថ្មីដើម្បីអោយមើលទៅសមរម្យ សំរាប់ការចាក់ផ្សាយវិញ ។ ដោយឡែកប៉ុស្ត៍ ២ ធំៗទៀតរបស់កូរ៉េគឺ MBC និង SBS បានកំណត់អាយុសំរាប់ការទស្សនាដោយ MBC ដាក់ អាយុចាប់ពី ១៥ ឆ្នាំ និង SBS អាយុចាប់ពី ១២ ឆ្នាំឡើងទៅទើបអាចទស្សនាបាន ៕


ដោយ ៖ លីលីប្រភព ៖ k14