សេអូល ប្រទេសកូរ៉េខាងត្បូង ៖ ក្មេងស្រីកូរ៉េខាងត្បូងម្នាក់ស្លាប់ ក្រោយពីត្រូវបានបុរសម្នាក់សង្កត់ពីលើ បន្ទាប់ពីគាត់បានលោតសម្លាប់ខ្លួន ពីអាគារជាន់ទី ១១ នេះបើយោងតាមសេចក្តីរាយការណ័ព័ត៌មាន CNN ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅទីក្រុងកំពង់ផែ Busan ភាគខាងត្បូងប្រទេស។ លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសអោយដឹងថា ក្មេងស្រីនោះ បានចាកចេញពីអាគារមួយនេះ ជាមួយនឹងឪពុកម្តាយរបស់គេ ភ្លាមនោះ ស្រាប់តែបុរសវ័យ ៣៨ ឆ្នាំ បានលោតសម្លាប់ខ្លួនធ្វើអត្តឃាត និងធ្លាក់ចំពីលើនាងតែម្តង។

យ៉ាងណាមិញ បើតាមសម្តីមន្រ្តីប៉ូលីស លោក Kim Gil-san បានបញ្ជាក់ថា បុរសដែលលោតសម្លាប់ខ្លួនពីកំពស់អាគារជាន់ទី១១នោះ បានស្លាប់នៅនឹងកន្លែង ស្របពេលដែលក្មេងស្រីតូចវ័យ ៥ ឆ្នាំរូបនោះ បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីមានការរងរបួសលលាដ៏ក្បាលខ្លាំងពេក។
បុរសដែលបានលោតសម្លាប់ខ្លួននោះ ជាក់ស្តែងណាស់ ត្រូវបានគេព្យាបាលខាងសតិអារម្មណ៍ បន្ទាប់ពីការធា្លក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។ គួររំឭកផងដែរថា ប្រទេសកូរ៉េខាងត្បូង ជាប្រទេសមួយ ដែលមានអត្រាអ្នកធ្វើអត្តឃាតខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ច៕
ដោយ ៖ រិទ្ធីប្រភព ៖ cnn