កណ្តាល៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ បានអញ្ចើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធី ដាក់សម្ពោធ និងប្រើប្រាស់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ដែលមានទីតាំង នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នៅក្នុងពិធីនេះ ក៏មានការចួលរួម ពីឯកអគ្គរដ្ឋទូតចិន មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថ្នាក់ដឹកនាំកំពង់ផែស្វយ័ត ក្រុងភ្នំពេញ និងប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀត។ យោងតាមរបាយការណ៍ របស់កំពង់ផែស្វ័យត ក្រុងភ្នំពេញ បានឲ្យដឹងថា ចំណតផែកុងតឺន័រថ្មី ខាងលើនេះ ត្រូវចំណាយការ សាងសង់ ចំនួន ២៨,២២លានដុល្លារ ដែលជាកម្ចីសម្បទាន របស់ប្រទេសចិន។
នាវាដែលចូលចតអាចផ្ទុក រហូតដល់ ៥ពាន់តោន ហើយអាចចូលចត ពីរកន្លែងទន្ទឹមគ្នាបាន និងអាចទទួលបាន ចំនួន១២០០០០ប្រអប់ ។ នេះជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់នាយករដ្ឋមន្រ្តី ដ៏មានប្រជាប្រិយភាពនិងឥទ្ធិពលបំផុតតេជោ សែន៕
ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល