សឹង្ហបុរី  ៖ ក្មេងប្រុសតូចវ័យ  ៣ ឆ្នាំ  បានស្លាប់បាត់បង់ជីវិត  បន្ទាប់ពីបានលង់ទឹកសមុទ្រស្លាប់ នៅឯឆ្នេរសមុទ្រ Siloso ប្រទេសសឹង្ហបុរី កាលពីថ្ងៃអាទិត្យ ទី ១៦ មិ្សលមិញនេះ នេះបើយោងតាមអត្ថបទផ្សាយ​ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

លើសពីនេះ  បើយោងតាមប្រភពដដែលបន្ថែមថា  ក្មេងប្រុសតូចវ័យ ៣ ឆ្នាំ ឈ្មោះ Haziq Anaqi Mohd Hafiz  ត្រូវបានប្រកាស  អោយដឹងថាបានស្លាប់នៅឯមន្ទីរពេទ្យ  Singapore General Hospital កាលពីវេលាម៉ោងប្រមាណជាង ១ និង ១៤ នាទីរសៀល ។  ក្មេងប្រុសតូច ដែលជាជនរងគ្រោះរូបនេះ  បានទៅលេងសមុទ្រជាមួយនឹងបងប្រុសវ័យ ៥ ឆ្នាំរបស់ខ្លួន រួមទាំងម្តាយទៅជាមួយផងដែរ។

width=439

ជាមួយគ្នានេះផងដែរ បើយោងតាមសម្តីលោក  David Goh  ដែលជានាយកចាត់ការទូទៅនៃរមណីយដ្ឋានមាត់សមុទ្រមួយនេះ​ បានអះអាងអោយដឹងថា ពួកគេក៏បានផ្តល់ជាជំនួយខ្លះៗដល់ក្រុមគ្រួសារជនរងគ្រោះ ខណៈពេលដែល កំពុងតែសហការជាមួយនឹងក្រុមមន្រ្តីប៉ូលីស ដើម្បីធ្វើការតាមដានស៊ើបអង្កេត ទៅលើករណីគ្រោះថ្នាក់មួយនេះ។

គួររំឭកផងដែរថា បន្ទាប់ពីបានរកឃើញថាក្មេងប្រុសតូចវ័យ ៣ ឆ្នាំនេះ បានលង់ទឹកស្លាប់នោះ គេបានបាត់ខ្លួនដល់ទៅ   ១៥ នាទីឯណោះ  បើទោះជាមានការខិតខំប្រឹងប្រែងស្វែងរកពីសំណាក់ឆ្មាំសមុទ្រយ៉ាងណាក៏ដោយ៕

ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន