យល់ដឹង៖ តាមការអោយដឹងពីគេហទំព័រ autoblog ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា តម្លៃរថយន្ដ Lexus ES 350 នឹងមានការធ្លាក់តម្លៃបន្ដិចនៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ។

width=458

ប្រភពដដែលបានអោយដឹងថា រថយន្ដ Lexus​ ES 350 មានតម្លៃ ៣៦, ១០០ដុល្លារ នៅក្នុងឆ្នាំ ២០១២នេះ។ ទោះបីជាយ៉ាងណាក៏ដោយ គេសង្ឃឹមថា នៅឆ្នាំ ២០១៣ ខាងមុខនេះ រថយន្ដនេះប្រហែលជាធ្លាក់តម្លៃប្រមាណជា ១. ៧ភាគរយ បើប្រៀបធៀបចំពោះឆ្នាំ២០១២។

width=458

width=458

ទោះបីជាមានការបញ្ចុះតម្លៃបន្ដិចមែន តែជាមួយកម្លាំងម៉ាស៊ីន ២៦៨សេះ និង V6 engineក្រុមហ៊ុននូវមានជំនឿថា រថយន្ដកាន់តែមានអតិថិជនច្រើនចូលមកទិញដដែល ជាពិសេសប្រទេសក្នុងតំបន់អាស៊ីតែម្ដង។

ដោយ៖ វត្ដីប្រភព៖ autoblog