សឹង្ហបុរី  ៖  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា គូស្វាមីភរិយាមួយគូ បានដាក់ពាក្យចោទប្តឹង  ក្រុមហ៊ុនបំរើសេវាកម្មតាមផ្ទះ  បន្ទាប់ពីបានយកអ្នកបំរើស្រីមិនទាន់គ្រប់អាយុមកបំរើការ និងបានធ្វើអោយកូនស្រីកាយសប្បទាមិនគ្រប់គ្រាន់របស់ពួកគាត់  បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលអ្នកបំរើស្រីមិនទាន់គ្រប់អាយុរូបនោះ ទម្លាក់នាងពីជាន់ទី ១៦ ។

width=456

គួរបញ្ជាក់ផងដែរថា  គូស្វាមីភរិយាមួយគូនោះ មានឈ្មោះថា លោក Lee Kai Yam និងភរិយាជាប្រពន្ធមានមុខរបរជាអ្នកគិតលុយ   ពួកគេទាំងពីរនាក់នោះ   ជាពលរដ្ឋរស់នៅក្នុងប្រទេសសឹង្ហបុរី ។

width=454

លើសពីនេះទៅទៀត  ប្រភពដដែលបន្ថែមថា  បើនិយាយពីជនជាប់ចោទ ដែលជាអ្នកបំរើស្រីមិនទាន់គ្រប់អាយុវ័យ ១៦ ឆ្នាំរូបនោះវិញ  មានឈ្មោះថា Nurhayati ត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ​ បន្តាប់ពីនាងបានកុហកថាខ្លួនមានអាយុ ២៤ ឆ្នាំ  ដើម្បីអាចចូលបំរើការងារ លុះក្រោយមក បន្ទាប់ពីមានបានចូលបំរើការងារជាអ្នកបំរើស្រី ក្នុងផ្ទះគូស្វាមីភរិយាខាងលើ ស្របពេលដែលពួកគេមានកូនស្រី មានកាយសប្បទាមិនគ្រប់ផងនោះ នាងក៏បានបោះទម្លាក់ក្មេងស្រីតូចរូបនោះ ឈ្មោះ  Linda Lee Yi Lin  វ័យ  ១២ ឆ្នាំ ខណៈពេលដែលធុញថប់នឹងការមើលថែទាំក្មេងស្រីដែលមានកាយសប្បទាមិនគ្រប់គ្រាន់រូបនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន