ការលាបពណ៌ ក្រេមមាត់រលោង ឱ្យស្អាតអាស្រ័យទៅលើ ពណ៌ស្បែករបស់អ្នក វាដូចជាការលាបម្សៅ ទ្រាប់លើមុខ ដែរ ដែលត្រូវប្រើពណ៌ខុសៗគ្នា។ បន្ទាប់ពីការជ្រើសរើសពណ៌ត្រឹមត្រូវ ហើយការលាបគឺជារឿងដ៏ងាយស្រួលបំផុត។ សំភារៈដែលអ្នកត្រូវការ៖

- ប្រេងលាបបបូរមាត់ពណ៌ថ្លា - ខ្មៅដៃគូរបបូរមាត់ - ក្រេមរលោងពណ៌ថ្លា វិធីសាស្ត្រ៖

១. លាបប្រេងពណ៌ថ្លាលើបបូរមាត់ ព្រោះវាជួយបន្ទន់បបូរមាត់ ហើយងាយស្រួល លាបពណ៌និង     កាន់តែរលោង។ ២. ប្រើខ្មៅដៃគូរជុំវិញបបូរមាត់ដើម្បីកំណត់កន្លែងលាប។ ពេលគូររួចហើយ អ្នកអាចលាបពណ៌     ខាងក្នុង។ ៣. ជំហានចុងក្រោយគឺ លាបក្រេមរលោងពណ៌ថ្លាពីលើដើម្បីគ្របពណ៌នោះ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល