ស្កុតឡែន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមអ្នកវិទ្យាសាស្រ្ដ នៅឯប្រទេសស្កុតឡែនឯណ្ណោះ គេបានចុះទៅរកឃើញសត្វចម្លែកម៉្យាង ដែលវាមានលក្ខណៈជាសំបក តែមានពន្លឺភ្លឺយ៉ាងខ្លាំង។

ប្រភពដដែលបានអោយដឹងថា សត្វសមុទ្រដ៏ចម្លែកនេះ គឺត្រូវបានគេរកឃើញ ក្នុងឆ្នេរសមុទ្រមួយ នៅក្នុងប្រទេសស្កុតឡែន។ តាមការស្រាវជ្រាវរបស់លោក Loch Alsh បានអោយដឹងថា ដោយសារតែសត្វនេះ មានពន្លឺខ្លាំង និងប្រៀបបានដូចជាអណ្ដាតភ្លើង ទើបគេដាក់ឈ្មោះសត្វនោះថា Flame Shells ។

លោក Loch Alsh បានបន្ដថា សត្វនេះគឺអាចមានទំហំចាប់ពី ១.៥ inch ឡើងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ លោកគិតថា នេះគឺជាសារសំខាន់ថ្មីៗមួយទៀត ដែលយើងទើបទទួលបាន សម្រាប់អោយមនុស្សទូទៅក្នុងពិភពលោក បានដឹង និងស្គាល់៕
ដោយ៖ វត្ដីប្រភព៖dailymail