បច្ចុប្បន្ននេះ ជីវិតរបស់មនុស្សលោកយើង ហាក់ដូចជាផុយស្រួយខ្លាំងណាស់ ជាពិសេស គឺរាល់ពេលធ្វើចរាចរនៅលើដងផ្លូវសាធារណៈ តែម្តង ដែលពេលខ្លះ បណ្តាជនរងគ្រោះជិះអែបស្តាំត្រឹមត្រូវ ឬឈប់ត្រឹមត្រូវហើយ ស្រាប់តែមាន រថយន្ត ឬម៉ូតូ ជិះមកបំពាន បុកពីក្រោយ ឬពីមុខទាំងកម្រោលតែម្តង។

ជាក់ស្តែង នៅក្នុងវីដេអូដែលថតបានតាមរយះកាមេរ៉ាសុវត្ថិភាព នៅក្នុងប្រទេសមួយ អ្នកដំណើរជាច្រើននាក់ បានជួបគ្រោះថ្នាក់ចរាចរ យ៉ាងរន្ធត់ (អាចមានស្លាប់ និងរបួសធ្ងន់ស្រាល) ទាំងមិនដឹងខ្លួន និងគ្មានកំហុសទាល់តែសោះ ដោយក្នុងពេលកំពុងតែនាំគ្នាឈប់រង់ចាំភ្លើងស្តុបចរាចរដើម្បីធ្វើដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តកាមរីមួយគ្រឿង មិនដឹងជាមូលហេតុអ្វីស្រាប់តែមកបុករះពួកគេ (អ្នកឈប់ចាំភ្លើងស្តុប) ពីក្រោយ ជាមួយនឹងល្បឿនយ៉ាងលឿន ធ្វើជនរងគ្រោះខ្ទាតប៉ើងដូចសីតែម្តង។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

គួរចងចាំ៖ បើកបរលើដងផ្លូវ ត្រូវមានទំនួលខុសត្រូវខ្ពស់​ សូមកុំប្រមាថជីវិតខ្លួនឯង និងអ្នកដទៃ។ជាពិសេស បើស្រវឹង សូមកុំបើកបរ។

ដោយ៖ សិលាវីដេអូ៖ youtube