អន្តរជាតិ ៖ វីដេអូ អ្នកគ្រូគ្មានចិត្តមេត្តា ទះកំភ្លៀងសិស្សវ័យ ៥ ឆ្នាំដល់ទៅ ១២០ ដងក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ដោយសារតែសិស្សវ័យ ៥ ឆ្នាំរូបនេះ ឆ្លើយនូវសំនួរខុស ក៏ដូចជាធ្វើលំហាត់ខុសជាដើម ជាចុងក្រោយត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏កំពុងពេញនិយម youtube ។
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា វីដេអូនោះត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព នៅក្នុងសាលាមតេយ្យមួយកន្លែង ស្តិតនៅក្នុងក្រុង Taiyuan ខេត្ត Shanxi ប្រទេសចិន ។ គួរបញ្ជាក់ផងដែរថា ក្រោយពីបានរកអោយឃើញថាបានកើតមានឡើងនូវរឿងអសកម្មមួយនេះ ជាលទ្ធផលអ្នកគ្រូ គ្មានចិត្តតា្រប្រណីរូបនោះ ក៏ត្រូវបានដេញចោលពីការងារ ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ dailymail