ការប្រកួតបិទរដូវកាល Premiere League ២០១២-២០១៣ យប់មិញនេះ West Brom និងManchester United បញ្ចប់ក្នុងលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលគឺ ៥ ទល់ ៥ ។
ក្នុងតង់ទី១ ក្រុម Manutd គាបសង្កត់ទៅលើ West Brom ជាខ្លាំងដោយក្នុងនាទីទី ៦ កីឡាករជប៉ុន Kagawa ស៊ុតបានមួយគ្រាប់ រួចបន្តដោយកីឡាករ Jonas Olsson ធ្វើអោយមានកំហុសបាល់ចូលទីខ្លួនឯង ជួយអោយ Manutd បានមួយគ្រាប់ទៀត នៅនាទីទី ៩ រហូតដល់នាទីទី៣០ Alexander Buttner ស៊ុតបន្ថែមមួយគ្រាប់ទៀត តែ West Brom ក៏មិនទាន់បាក់ទឹកចិត្តតាមបាន ១ គ្រាប់វិញនៅនាទីទី ៤០ ដោយកីឡាករ James Morrison បញ្ចប់តង់ទី ១ ក្នុងលទ្ធផល៣ ទល់ ១ ។ចូលមកតង់ទី ២ នាទីទី ៥០ Lukaku តាមបានមួយគ្រាប់ទៀត តែ Van Persie ថែមមួយគ្រាប់ពីលើវិញនៅនាទីទី ៥៣ តមកទៀតដោយ Chicharito នៅនាទីទី ៦៣ ធ្វើអោយលទ្ធផលគ្រាប់បាល់មានគំលាតឆ្ងាយពីគ្នា តែ West Brom នៅតែអាចធ្វើបាន ដោយស៊ុតបាន ៣ គ្រាប់ផ្ទួនៗដោយកីឡាករ Lukaku នាទីទី ៨១ Mulumbu នាទីទី ៨២ និង Lukaku នាទីទី ៨៦ បញ្ចប់តង់ក្រុម West Brom ស្មើរជាមួយ Manchester United ក្នុងលទ្ធផល ៥ ទល់ ៥ ៕

ដោយ ៖ កុសលប្រភព ៖ k14,youtube