ព័ត៌មានអន្តរជាតិ   ៖   បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស​  ដែលបានចេញផ្សាយនាពេលកន្លងទៅបានថា  មានឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិមួយ បានកើតឡើងនៅឯប្រទេសនេប៉ាល់ ខណៈពេលដែលបានសម្លាប់មនុស្សដល់ទៅ ៩ នាក់។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិមួយនេះ គឺជាគ្រោះថ្នាក់រអិលបាក់ដី នឹងផ្ទាំងទឹកកកនៅលើកំពូលភ្នំមួយកន្លែង នាប្រទេសនេប៉ាល់ ស្របពេលដែលបណ្តាលអោយអ្នកឡើងភ្នំដែលជាជនជាតិបារាំងបានស្លាប់ រងរបួស នឹងច្រើននាក់ផ្សេងទៀត បន្តបាត់ខ្លួន។

width=491

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបន្ថែមអោយដឹងផងដែរថា  អ្នក​ឡើង​ភ្នំ​​​ជន​ជាតិ​​បារាំង​​​៤នាក់​ស្លាប់​​​​​ហើយ​​៣​នាក់​​ទៀត​​​ បាត់​ខ្លួន​​ក្នុង​ការ​​​បាក់​ដី​ និង​ ទឹក​កក​​​​ដែល​កើត​មាន​​​កាល​ពី​ថ្ងៃទី​​២៣ កញ្ញា​ ​នៅកំពូល​ភ្នំ​នេប៉ាល់​​​​មួយ​​ដែល​សម្លាប់​​មនុស្ស​សរុប​​​​យ៉ាង​តិច​៩នាក់ ។​ សាក​សព​​​ជន​ជាតិ​បារាំង​​​​​ ៤​នាក់​​​​បាន​​ត្រូវ​រក​ឃើញ​​​ហើយ​អ្នក​ឡើង​ ភ្នំ​​បារាំង​​៣​នាក់​​ទៀត​​​នៅ​តែ​បាត់​​​​ខ្លួន​ ហើយ​ប្រតិបត្តិ​ការ​តាម​រុក​រក​​​នៅ​បន្ត​ ហើយ​អាច​មាន​សង្ឃឹម​​​​​​តិច​តួច​ណាស់​​​ដែល​អាច​រក​ឃើញ​​​​​អ្នក​នៅរស់​រាន​មាន​ជីវិត​​​​ក្នុង​ចំណោម​​​អ្នក​បាត់​ខ្លួន​​​ទាំង​នោះ ។​

width=491

គួររំឮកផងដែរថា ការ​បាក់ដី​​និង​ទឹកកក​​​​នេះ​កើត​មាន​​​ ​ត្រង់​ផ្លូវ​​​ធម្មតា​​ឡើង​ភ្នំ​​ MANASLU ត្រង់កំពស់៧.៤០០ម៉ែត្រ ស្របពេលដែល ភ្នំមួយនេះមានកំពស់ដល់ទៅ ៨.១៥៦​​ ម៉ែត្រឯណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ news