បុរសណាទៅដែលមានគំនិតក្នុងការរៀបចំរក្សាទុកគ្រឿងសំអាងនោះ? ប្រហែលជាគ្មានទេមើលទៅ ហើយប្រសិនបើមាននោះប្រហែលជាគេគិតថាជាមនុស្សខ្ទើយហើយមើលទៅតែមិនមែនសំរាប់លោក Kang Seong Hyun នោះទេ។បុរសជនជាតិកូរ៉េរូបនេះបានរៀបចំសន្សំទុកនូវគ្រឿងសំអាងជាង ៨០០០ ប្រភេទខុសៗគ្នា លោកបានប្រាប់ឱ្យដឹងថាលោកបានរៀបចំក្នុងការប្រមូលទុកដាក់គ្រឿងសំអាងទាំងនេះតាំងពីនៅថ្នាក់វិទ្យាល័យមកម្ល៉េះ។ គាត់បានប្រាប់ផងដែរថា ការពិតទៅគាត់បានប្រើប្រាស់វាពីដើមឡើយហើយសង្កេតឃើញថាមានលទ្ធផលល្អ ទើបគាត់បានដើរស្វែងរកផលិតផលថ្មីៗមករក្សាទុកបានរហូតដល់ទៅរាប់ពាន់មុខបែបនេះទៅ។មិនត្រឹមតែរក្សាទុកនោះទេលោក Kang Seong Hyun ក៏ជាគ្រូបង្រៀនផាត់មុខជំនាញម្នាក់ផងដែរក្នុងនោះមានមនុស្សជាច្រើនបានចាត់ទុកគាត់គឺជាបីតានៃការផាត់មុខ៕


ដោយ៖ ម៉ូកាប្រភពពី៖ K14