លោក Todd ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជី Guinness ដោយសារតែគាត់ជាមនុស្សដែលមានសត្វក្បាលច្រើន ច្រើនជាងគេក្នុងពិភពលោក។

មិនត្រឹមតែជាផលិតករតន្ដ្រីដែលធ្លាប់ទទួលបានពានរង្វាន់ Grammy នោះទេ ប៉ុន្ដែលោក Todd Ray ថែមទាំងត្រូវបានគេស្គាល់ថាជាបុរសដែលមានចំណូលចិត្តចម្លែក នោះគឺប្រមូលទិញសត្វមានក្បាលច្រើនយកមកចិញ្ចឹម។
/កូនអណ្ដើកក្បាលបី មានឈ្មោះថា Myrtle, Squirtle និង Thirdle របស់លោក Todd
កាលពីខែមករា ឆ្នាំ ២០១០ លោក Todd ត្រូវបានបញ្ជូលឈ្មោះទៅក្នុងបញ្ជីឯតទគ្គកម្មពិភពលោកថាជាមនុស្សដែលមានសត្វក្បាលច្រើន ច្រើនបំផុតក្នុងពិភពលោក។ សត្វចិញ្ចឹមដែលមានក្បាលច្រើនរបស់លោករួមមាន ២២ប្រភេទផ្សេងគ្នា ក្នុងនោះមានអណ្ដើកក្បាលបីដែលមានតែមួយក្នុងលោក មានឈ្មោះថា Myrtle, Squirtle និង Thirdle។
/
ពោះក្បាលពីរ
ថ្វីបើមាន​សត្វបង្កួយមួយដែលមានក្បាល ២ ជើង ៦ មានឈ្មោះថា Pancho និង Lefty ដែលនឹងមានអាយុ ២ឆ្នាំនាខែឧសភាខាងមុខ ប៉ុន្ដែលោក Todd នៅតែមិនបោះបង់ឱកាសដើម្បីយកបានបង្កួយក្បាល ២ មួយក្បាលទៀត។ សមាជិកថ្មីនេះក៏ជាកូនបង្កួយក្បាល ២ ជើង ៦ មានឈ្មោះថា Jeckyl & Hyde ដោយឈ្មោះនេះត្រូវបានដាក់ទៅតាមតួអង្គក្នុងប្រលោមលោករឿង Strange Case of Dr Jekyll and Mr Hyde របស់អ្នកនិពន្ធ Robert Louis Stevenson ។ បច្ចុប្បន្ន Jeckyl & Hyde ទើបមានអាយុ ៥ខែ តូចជាងច្រើនបើធៀបនឹង Pancho & Lefty ។
/បង្កួយក្បាល ២ Pancho & Lefty
បង្កួយតូចនេះទើបបានចាប់កំណើតនៅ San Diego ហើយលោក Todd  ក៏បានទាក់ទងជាមួយម្ចាស់របស់វាដើម្បីទិញ Jeckyl & Hyde យកមកចិញ្ចឹម ពេលដែលវាមានអាយុ ៣ខែ។
/កូនបង្កួយក្បាល ២ សមាជិកថ្មីរបស់ Todd ទើបមានអាយុ ៥ខែ
កាលពីខែឧសភា ឆ្នាំ ២០១០ លោក Todd បានចំណាយប្រាក់ ៥.០០០ដុល្លារ ដើម្បីទិញ Panch & Lefty។ លោក Todd មានមោទនភាពខ្លាំងណាស់នៅពេលគាត់អាចចិញ្ចឹមសត្វក្បាលច្រើនអោយរស់បានយូរ ខណៈដែលអ្នកដទៃអាចចិញ្ចឹមបានត្រឹមតែរយៈពេលប្រហែលមួយខែ។ លោកថ្លែងថា សត្វមានក្បាលច្រើនគឺតែងតែមានអាថ៌កំបាំងរបស់វា។
/អណ្ដើរ ២ក្បាល មានក្បាល ២ ដូចគ្នា
/សូម្បីតែពពែក្បាលពីរក៏បុរសនេះមានដែរ
ដោយ ៖ សូរីយ៉ាប្រភព ៖ K14/MASK