ស្ទើរតែមិនគួរអោយជឿ ៖ ទារិកាតូចដែលកើតមកមានក្បាលពីរ នាសប្តាហ៍នេះ ត្រូវបានរកអោយឃើញថា ក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ  បន្ទាប់ពីទទួលការវះកាត់យកប្រថុយប្រថានបានយ៉ាងជោគជ័យ កាលពីសប្តាហ៍កន្លងទៅ ។

width=429

ដោយមានវ័យទើបតែ ២ ទៅ ៣ ខែ Asree Gul ជាទារិកាតូចរូបនោះ  ក៏កំពុងតៃសម្រាកព្យាបាលជម្ងឺរបស់ខ្លួន   ក្រោយធ្វើការវះកាត់នៅឯមន្ទីរពេទ្យមួយកន្លែង  នៅឯភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ។  ​ ដោយបានកើតមកក្នុងវង្សត្រកូលគ្រួសារកសិករក្នុងស្រុក Chaparhar ​ទារិកា Asree Gul ក៏បងប្អូនស្រីភ្លោះពីរនាក់ផ្សេងទៀតផងដែរ ខណៈពេលដែលពួកគេក៏បានកើតមកដោយបានពាំនាំនូវជម្ងឺដ៏ស្មុគស្មាញផ្សេងទៀតផងដែរ ស្របពេលដែល Asree ពិតជាពិបាកជាខ្លាំង ក្នុងការទទួលដំណេកម្តងៗ។

width=422

យ៉ាងណាមិញ     បើយោងតាមសម្តីប្រធានក្រុមជំនាញធ្វើការវះកាត់  លោកវេជ្ជបណ្ឌិតAhmad Obaid Mojadidi បានគូសបញ្ជាក់អោយដឹងថា  ករណីដ៏កម្រមួយនេះ គឺស្ទើរតែមិនធ្លាប់ជួបប្រទះទាល់តែសោះ នៅក្នុងតំបន់មួយនេះ។

 

ប្រភពសារព័ត៌មានដដែលបន្ថែមថា ឈ្មោះ   Asree  ប្រែមកវិញអោយដឹងថា ផ្ការីកថ្មី ។បន្ថែមពីលើនេះ បុរសជាឪពុកឈ្មោះ Nematullah បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន​ AFP អោយដឹងថា  គាត់មិនបានរំពឹងទុកថា  កូនស្រីតូចរបស់ខ្លួនអាចរស់រានមានជីវិតបានយ៉ាងដូច្នេះនោះទេ      ដោយនៅក្នុងនោះ  គាត់បានថ្លែងអំណរអរគុណដល់ក្រុមវេជ្ជបណ្ឌិត  ដែលបានធ្វើការវះកាត់ប្រកបទៅដោយភាពជោគជ័យ  និងជួយសង្គ្រោះអាយុជីវិតកូនតូចរបស់គាត់ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖​

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត ស្ទើរតែទាំងស្រុង

- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិភពលោក

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល (មានវីដេអូ)

- បេក្ខភាព បុរសមានគីឡូធ្ងន់បំផុតលើលោក សម្រក់ទម្ងន់បានជាង ៣០០ គ.ក រកស្នេហឃើញ តាមហ្វេសប៊ុក

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយកំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

ដោយ ៖​ ពិសីប្រភព ៖ huffingtonpost