គិតៗទៅមនុស្សយើងអោយតែដល់ថ្ងៃខួបកំណើតស្អីក៏ចង់បានដែរ ហើយមិនថាអាយុប៉ុន្មានទេ!ថ្ងៃនេះយើងមានរឿងហួសចិត្តមួយមកជូនអ្នកទាំងអស់គ្នាទស្សនា។/លោកយាយ Laverne Everett អាយុ ៨០ ឆ្នាំគត់គាត់បានប្រាប់ថាមានអ្វីមួយដែលគាត់ចង់វាជាយូរណាស់មកហើយ តែមិនដែលបានធ្វើសោះ។ គឺថាគាត់ចង់លេង Sky Diving ដែលជាប្រភេទកីឡាលោត Free Style ពីលើអាកាសមកហើយក្នុងឧកាសបុណ្យចម្រើនព្រះជន ឬភាសាសាមញ្ញហៅថាខួបកំណើតលើកទី ៨០ របស់គាត់នោះគាត់បានសម្រេចចិត្តថា នឹងធ្វើខ្លួនអោយដូចក្មេងដោយនឹងទៅលោត Sky Dive អោយបានសម្រេចតាមចិត្តប្រាថ្នា។នរណាទៅដឹងទៅថាការលោតពីអាកាសកំពស់រាប់ពាន់ហ្វីតនេះវាអាចមានបញ្ហានោះ? លោកយាយបានសម្រេចចិត្តលោតដោយតោងជាមួយនឹងអ្នកជំនាញម្នាក់តែដោយសារតែការសំរួលឥរិយាបទក្នុងការលោតមិនសូវជាស្រួល លោកយាយម្នាក់នេះសឹងតែរបូតចេញពីខ្សែចង់ខ្លួនទៅហើយ។ វាពិតជារឿងមួយដ៏គួរអោយតកស្លុតសម្បើមណាស់នៅពេលដែលយើងឃើញមនុស្សដែលកំពុងតែអណ្ដែតនៅកំពស់រាប់រយហ្វីតធ្លាក់មកដី។ និយាយមិនត្រូវបើចង់ដឹងថាវាយ៉ាងណាអាចក្រលេកមើលវីដេអូខាងក្រោមនេះបាន។

ដោយ៖ វឌ្ឍនាប្រភភពី​៖ huffingtonpost