ថ្មីៗនេះ របាយការណ៍មួយ ដែលចេញដោយអង្គការយូនីសេហ្វ និងសហព័ន្ធដើម្បីសុវត្ថិភាពកុមារ បានរកឃើញថា ការស្លាប់ដោយសារការលង់ទឹកគឺមានចំនួនច្រើនជាងការស្លាប់ដោយសារ ជំងឺកញ្ជ្រិល, ជំងឺគ្រុនស្វិតដៃជើង, ជំងឺក្អកមាន់, ជំងឺតេតាណូស, ជំងឺខាន់ស្លាក់, និងជំងឺរបេងទាំងអស់រួមគ្នាទៅទៀត។

របាយការណ៍ថ្មីមួយ បានរកឃើញថា ការលង់ទឹកបានក្លាយជាមូលហេតុចម្បងគេដែលបណ្តាលឲ្យកុមារស្លាប់ នៅតាមផ្នែកខ្លះនៃតំបន់អាស៊ី។ ក្នុង របាយការណ៍នោះ ឲ្យដឹងទៀតថា មានកុមារម្នាក់ក្នុងចំណោមកុមារ ៤នាក់ស្លាប់ដោយសារការលង់ទឹកនៅក្នុងប្រទេសកម្ពុជា, បង់ក្លាដេស, វៀតណាម, ថៃ និងខេត្តចំនួនពីរក្នុងប្រទេសចិន។
ប្រភព៖ rdiausដោយ៖ ណាវី