ផ្លែប៉ែស គឺជាប្រភេទផ្លែម្យ៉ាងដែលមានឱជារសឆា្ងញ់ពិសា ដែលមានដើមកំណើតដំបូងនៅ ក្នុងប្រទេសចិន។ បច្ចុប្បន្ន ផ្លែប៉ែសមាននៅគ្រប់នៅទីកន្លែងនៅលើពិភពលោក ដោយសារ តែរស់ជាតិដ៏ឆ្ងាញ់គួរឱ្យចង់ទទួលទានរបស់វា។ ម្យ៉ាងវិញទៀត ផ្លែប៉ែស គឺសម្បូរទៅដោយ ប្រភពនៃវីតាមីន ជាតិរ៉ែ សារធាតុការពារប្រតិកម្មអ៊ុកស៊ីត និងសារធាតុចិញ្ចឹមជាច្រើនទៀត ។ ផ្លែប៉ែស គឺសម្បូរដោយសារធាតុចិញ្ចឹមរាងកាយដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះ សុខភាព ដែលនាំឱ្យប្រជាជន មកពីគ្រប់ទិសទី ចាប់ផ្តើមទទួលទានផ្លែប៉ែស ធ្វើជាអាហារ ប្រចាំថ្ងៃ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ដ៏សំខាន់ នៃការទទួលទានផ្លែប៉ែស ចំពោះសុខភាព រាងកាយ។

ជួយឱ្យធ្មេញស ភ្លឺរលោង៖ ផ្លែប៉មគឺជាផ្លែឈើធម្មជាតិ ដ៏មានអត្ថប្រយោជន៍បំផុតសំរាប់ សុខភាពមាត់ធ្មេញរបស់អ្នក ជួយឱ្យធ្មេញសភ្លឺ រលោង ដោយគ្រាន់តែ អ្នកយកផ្លែប៉មទាំង មូលមកទទួលទាន ដោយទំពារ ជាការស្រច។
ការពារភ្នែកឱ្យមើលឃើញច្បាស់៖ សារធាតុ Beta-carotene គឺមានតួនាទីយ៉ាងសំខាន់ សំរាប់ថែរក្សាសុខភាពភ្នែក និងផ្លែប៉ែស ដែលមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីត ជាមួយនឹង វីតាមីន A និង C។ ការទទួលទានផ្លែប៉ែសបានទៀងទាត់ អាចជួយជំរុញឱ្យចក្ខុ (ភ្នែក) របស់អ្នកមានសុខភាពល្អ មើលឃើញបានឆ្ងាយ និង ច្បាស់ល្អ ដោយកើនឡើងនូវ ចលនាឈាមរត់បានស្រួល តាមរយៈរាងកាយរបស់អ្នក។
សារធាតុ Beta-carotene ក៏ដើរតួនាទី ក្នុងការជួយចិញ្ចឹម និង ការពារ ក្រដាសភ្នែកនៅក្នុង ភ្នែករបស់អ្នកពីគ្រោះថ្នាក់នៃជំងឺភ្នែកផ្សេងៗ។ ជាពិសេស វាអាចជួយការពារបានយ៉ាងល្អ នូវជំងឺភ្នែកឡើងបាយ ឬ ជំងឺដុះកន្ទុយថ្លែនក្នុងភ្នែក និង ការពារជំងឺភ្នែកផ្សេងៗ ទៀតមិន ឱ្យឆ្លង ឬ រាលដាលពីភ្នែកល្អ ទៅជាមានបញ្ហា។
ជួយឱ្យស្បែកសម៉ដ្ឋមានសុខភាពល្អ៖ ផ្លែប៉ែស គឺជាប្រភេទផ្លែឈើ ដែលសម្បូរដោយ វីតាមីនA និងC ដែលមានអត្ថប្រយោជន៍ចម្បងក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ។
វីតាមីនA ផ្តល់សំណើច ទៅឱ្យស្បែក ដែលជួយជំរុញឱ្យ ស្បែកប្រែក្លាយទៅទន់ ម៉ដ្ឋ និង ភ្លឺរលោង។ វីតាមីន C គឺមានអនុភាព ដ៏ខ្លាំងក្លាដែលអាចជួយការពារស្បែក ពីការខូតខាត បានយ៉ាងមានប្រសិទ្ធិខ្ពស់។
គ្រាន់តែទទួលទានផ្លែប៉ែស មួយផ្លែ ក្នុងមួយថ្ងៃ នឹងអាចជួយថែរក្សារស្បែក របស់អ្នកឱ្យ ដុះលូតលាស់ យ៉ាងល្អឥតខ្ចោះ។ អ្នកក៏អាច យកផ្លែប៉ែស ដុសខាតទៅលើស្បែករបស់ អ្នក ដោយផ្ទាល់ ដើម្បីព្យាបាលកំចាត់ រង្វង់ខ្មៅ ឬស្នាមអុជខ្មៅ និង បំបាត់ស្នាមជ្រួញនៅ លើស្បែក។
ការពារជំងឺមហារីក៖ ផ្លែប៉ែសគឺមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតច្រើន ដែល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារកោសិកាដែលកើតមានរោគមហារីក។ផ្លែប៉ែស ត្រូវបានគេស្គាល់យ៉ាងពិសេសថា សំរាប់ការពាររាងកាយប្រឆាំងនឹងជំងឺសួត ពោះវៀនធំ ជំងឺមហារីកមាត់ និង មហារីកដោះ៕
ប្រែសម្រួលដោយ៖ វណ្ណៈ ប្រភព៖ besthealthmag