ព័ត៌មានរូបភាព ៖ ចម្លែកចិត្តទៀតហើយ !! ជាថ្មីម្តងទៀត  ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំសូមនាំអារម្មណ៍ទស្សនិកជន ជាពិសេសប្រិយមិត្តអ្នកអាន​ ដែលកំពុងតែរវល់លេង ហ្វេសប៊ុក ងាកមកមើលអត្ថបទរូបភាពស្តីពី ហេតុផលចម្លែកបំផុត​  ដែលនាំអោយមានការលែងលះ​មកពីជុំវិញពិភពលោក ។  ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  ហេតុផលទាំងនោះចម្លែកដល់កំរិតណាទៅ    តាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ ទាំងអស់គ្នាណា ៖

width=436បុរសជនជាតិចិន ឈ្មោះ  Chen វ័យ  ៣៨ ឆ្នាំ  ស្នើសុំប្តឺងលែងភរិយារបស់ខ្លួន​  ក៏ព្រោះតែនាងអៀនខ្លាំងពេក ក្នុងការផ្សំដំណេកជាមួយគ្នា បន្ទាប់ពីរៀបការជាមួយគ្នា បាន១ឆ្នាំមក

width=436ស្រ្តីជាភរិយា ជនជាតិអាល្លឺម៉ង់ ប្តឹងលែងស្វាមីខ្លួន ខណៈគាត់ស្អាតខ្លាំងពេក​ សម្អាតខ្ទេចសម្អាតខ្ទី គ្មានចន្លោះនោះទេ។

width=433នារីម្នាក់      ដាក់ពាក្យប្តឹងសុំលែងស្វាមីរបស់ខ្លួន  បន្ទាប់ពីជីវិតរបស់នាងក្លាយជាសុបិន្តមួយដ៏អាក្រក់ ខណៈរស់នៅមិនចុះសម្រុងជាមួយនឹងម្តាយក្មេក។

width=435លោកយាយ វ័យ ៨៣ ឆ្នាំ ជនជាតិអាល្លឺម៉ង់ ប្តឹងលែង ស្វាមីរបស់ខ្លួន គឺលោកតាវ័យ ៨១ឆ្នាំ បន្ទាប់ពីបានដឹងថា គាត់បានរួមភេទជាមួយនឹងស្រីកំណាន់ កាលពី ៦០ ឆ្នាំមុន។

width=433បុរសម្នាក់     មកពីប្រទេសចិន  ដាក់ពាក្យលែងប្រពន្ធរបស់ខ្លួន  បន្ទាប់ពីនាងបានកុហកគាត់ ថានាងមានអាយុត្រឹមតែ ២០ ឆ្នាំ ពេលសុំនាងរៀបការ ដឹងអីថា នាងមានអាយុ ៣០ឆ្នាំបាត់ទៅហើយ។

ដោយ ៖ រិទ្ធីប្រភព ៖ online