ម៉ូតូប្រភេទកូនទា ឬ mini  ជាប្រភេទម៉ូតូ អូតូ  ដែលមានរាងតូចច្រឡឹង និង កំពុងតែ ពេញនិយមបំផុតសំរាប់មិត្តយុវវ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។

ថ្មីៗ នេះ បានលេចចេញ នូវម៉ូតូកូនទាម៉ូដែលថ្មី ឆ្នាំ២០១៤ មួយទៀត ដែលមានឈ្មោះថា ម៉ូតូ Kymco Compagno។ ម៉ូតូ Kymco Compagno ក៏ជាប្រភេទម៉ូតូកូនទា ដែលមានរូបរាងតូច ស្រស់ស្អាត ជាងម៉ូតូកូនទា ផ្សេងៗទៀត ដោយសារតែការរចនាម៉ូដ និងការតុបតែងឡើង មានរាងសាមញ្ញទាក់ទាញមានស្តប់ស៊ីញ៉ូសងខាងនិងអំពូលបំភ្លឺខាងមុខថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អនៅពេលយប់។ អ្វីដែលពិសេសនិង ប្លែកនោះគឺ កន្លែងចាក់សំាង គឺមាននៅជាប់នឹង  កម៉ូតូតែម្តង  ដែលខុសប្លែកពី ប្រភេទម៉ូតូកូនទាដទៃទៀត។

ម៉ូតូ Kymco Compagno ម៉ូដែលថ្មីឆ្នាំ២០១៤ ស៊េរីនេះគឺត្រូវផលិតឡើងមានកំលាំងម៉ាស៊ីន ៥០សេសេនិង មានតំលៃ ២,៥៩៩ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed