វីណេហ្ស៊ូអេឡា៖ តាមការអោយដឹងពីបណ្ដាញទូរទស្សន៍ជាតិ របស់ប្រទេសវីណេហ្ស៊ូអេឡា ដែលបានចុះផ្សាយ កាលពីល្ងាចម្សិលមិញនេះថា លោកប្រធានាធិបតី របស់ប្រទេសតំបន់អាមេរិកឡាទីន លោក Hugo Chavez បានទទួលមរណភាពហើយ។
លោក អនុប្រធានាធិបតី Nicolas Maduro បានប្រកាសក្នុងបណ្ដាញផ្សព្វផ្សាយ ជាសាធារណៈថា លោកប្រធាន Chavez បានស្លាប់កាលពីពេលាម៉ោង ៤: ២៥ នាទីល្ងាចថ្ងៃ អង្គារ ម្សិលមិញនេះ ក្នុងវ័យ ៥៨ឆ្នាំ ដោយជម្ងឺមហារីក។

អ្វីដែលបានធ្វើអោយ មន្រ្ដី និងប្រជាពលរដ្ឋ មានកាសោកស្ដាយ ចំពោះលោក Chavez នោះគឺថា ក្នុងរយះពេល ១៤ឆ្នាំ ក្នុងរដ្ឋាភិបាល លោក ប្រធាន Chavez បានធ្វើអោយ សេដ្ឋកិច្ចវីណេហ្ស៊ូអេឡា មានការរីចំរើនគ្រាន់បើ ហើយបាននាំប្រទេសនេះ អោយមានឈ្មោះល្បីគួរសមក្នុងឆាកអន្ដរជាតិ។ ពត៌បន្ថែម ដែលស្ដីអំពីប្រវត្ដិលោកប្រធាន Chavez នឹងមានផ្សាយពេលនៅក្រោយ៕
ដោយ៖ ណារិន្ទប្រភព៖ dailymail