ព័ត៌មានអន្តរជាតិ​  ៖  ​បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  ស្កាយ ​​ ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះបានគូសបញ្ជាក់អោយដឹងថា បុរសម្នាក់ដែលជាពលរដ្ឋ រស់នៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ត្រូវបានរកឃើញថា បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង បន្ទាប់ពីមានការវាយប្រហារពីសំណាក់ហ្វូងសត្វឃ្មុំ ដល់ទៅ ៤ ម៉ឺនក្បាល។

width=436

គួរបញ្ជាក់ផងដែរថា បុរសដែលបានស្លាប់បាត់បង់ជីវិតរូបនេះមានឈ្មោះ Larry Goodwinវ័យ ៦២ ឆ្នាំ។ ហើយបើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយហ្វូងសត្វឃ្មុំដ៏ច្រើនទាំងនេះ បើកការវាយប្រហារទៅលើរូបគាត់នោះ ក៏ព្រោះតែគាត់បានបើកត្រាក់ទ័រ ទៅប៉ះនឹងគំនរឈើ ដែលជាសំបុកឃ្មុំទាំងនេះ។

width=435

លើសពីនេះ    ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ពពួកសត្វឃ្មុំប្រភេទនេះ  គឺជាពពួកសត្វឃ្មុំកំណាចបំផុត  របស់អាហ្រ្វិក  ដែលគេអោយឈ្មោះថា ឃ្មុំពិឃាត killer bees ។លោក Allen Miller ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំកំណាចទាំងនេះ ក៏បានអះអាងផងដែរ  ដោយសារតែវាសាហាវបែបនេះហើយ  ទើបពេលខ្លះចង់អោយគាត់ដើរចេញពីមុខជំនួញមួយនេះ តែមកទល់នឹងពេលនេះសំបុកឃ្មុំ ដែលផ្ទុកទៅដោយឃ្មុំជាង ៤ ម៉ឺនក្បាលមួយនេះ ត្រូវបានបំផ្លាញចោលហើយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ