បើតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា វាគឺជាភាពភ្ញាក់ផ្អើលមួយ ស្របពេលដែលសត្វភេសមុទ្រមួយក្បាល វាបានធ្វើការសំដែងបានយ៉ាងល្អឥតខ្ចោះ ស្របពេលដែលវារាំតាមរបៀប តារាចម្រៀង Pop ក៏ល្បី គីលោក Michael Jackson ។

គួរបញ្ជាក់ផងដែរថា ទេពកោសល្យរាំរបស់តារាចម្រៀង Pop រូបនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងពិភពលោក ដែលមានពេលខ្លះនោះ មនុស្សមួយចំនួនក៏បានលើកយកនូវចង្វាក់រាំតាមរបៀប តារាចម្រៀង Pop ដ៏ល្បីរូបនេះ ដើម្បីធ្វើការប្រកួតប្រជែងផងដែរ
ដោយឡែក នាពេលនេះ គេបែរជាឃើញសត្វភេសមុទ្រដ៏វៃឆ្លាតមួយក្បាលនេះ អាចធ្វើទៅបានដោយធ្វើការសម្តែងនៅមុខទស្សនិកជនក្នុងឧទ្យានជាតិមួយកន្លែងដែលមានឈ្មោះថា Troy Aqua ស្ថិតនៅក្នុងប្រទេស Turkey ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ភេសមុទ្រមួយក្បាលនោះមានសមត្ថភាពរាំតាមចង្វាក់ តារាចម្រៀង Pop ដ៏ល្បីរបស់ពិភពលោកបានយ៉ាងណានោះ សូមតាមទស្សនានូវខ្សែវីដេអូឃ្លីប ខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ មង្គលប្រភព ៖ huffingtonpost