ប៉ូលីសនៅទីក្រុង Vinh (Nghe An) ប្រទេសវៀតណាម ទើបតែធ្វើការចាប់ខ្លួនជនជាប់ចោទDang Thi My អាយុ 24ឆ្នាំ, រស់នៅឃុំ Phu Luu, ស្រុក Loc Ha, ខេត្ត Ha Tinh ប្រទេសវៀតណាម ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។

ជនជាប់ចោទ Dang Thi My បទលួចទ្រព្យសម្បត្តិអ្នកដទៃ
តាមរូបភាពពី camera សុវត្ថិភាពរបស់ហាងដែលបានថតជាប់ ជនជាប់ចោទខាងលើបានចូលមកក្នុងហាងកាត់សំលៀកបំពាក់ជ្រើសរើសសាច់ក្រណាត់។ បន្ទាប់ពីដើរមើលជុំវិញបានបន្តិចនាងបានឈរក្បែរតុកាត់ដេរ។ ឆ្លៀតឱកាសក្នុងពេលដែលម្ចាស់ហាងកំពុងតែធ្វើការណែនាំសាច់ក្រណាត់ដល់ភ្ញៀវផ្សេងទៀត នាងក៏បានទាញថតកេះ យកដៃលូកយកកាបូបដែលមានលុយក្នុងនោះប្រហែល 450 USD ។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្នុងពេលដែលដើរចេញទៅវិញបន្តិច ជនជាប់ចោទខាងលើនេះ នៅឆ្លៀតដើរចូលមកលួចយកទូរស័ព្ទដៃបានមួយគ្រឿងថែមទៀតមុននឹងចាកចេញបាត់ទៅ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិលាប្រភព៖ VE